៨ ចំណុច ថែរក្សាសុខភាពអវយវៈភេទរបស់ស្រ្តី

6 Videos


ស្ត្រីភាគច្រើនតែងមានក្តីបារម្ភនឹងសុខភាពអវយវៈភេទរបស់ខ្លួន ។ ជាការពិតសុខភាពអវយវៈភេទដែលល្អ ត្រូវមានបរិមាណលំនឹងអាស៊ីដ និង បាក់តេរីគ្រប់គ្រាន់ ដែលជួយការពារប្រឆាំងនឹងមេរោគផ្សេងៗ និង រក្សា លំនឹងអាស៊ីដ pH អោយនៅថេរ ។

ខាងក្រោមនេះវិធីសាស្ត្រ ៨ ចំណុចដែលស្ត្រីគួរដឹងក្នុងការថែរក្សាសុខភាពផ្លូវបន្តពូជរបស់ខ្លួន ៖

១ – ប្រើទឹកអនាម័យសំអាត
ការប្រើទឹកអនាម័យលាងសំអាត គឺជាវិធីមួយក្នុងចំណោមវិធីសាស្ត្រនានាដើម្បី ជួយរក្សាសុខភាពដោយវាអាចជួយកម្ចាត់បាក់តេរីមិនល្អ និង អាចជួយរក្សាលំនឹងអាសីុត pH បានល្អ ។ ជាទូទៅលំនឹងអាសីុតដែលសមស្របមានចន្លោះពី ៣,៨ ទៅ ៤,៥ ហើយបើសិនជាអវយវៈភេទនៅតែមាន ក្លិនមិនល្អ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។

២ – ជ្រើសរើសរបបអាហារត្រឹមត្រូវ
ត្រូវពិសារអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ និងពិសារទឹកអោយបានច្រើន។ ទឹកផ្លែឈើស្រស់ ទឹកដោះគោរជូរ និងទឹកសណ្តែក គឺជាភេសជ្ជៈដ៏ប្រសើរ។

៣ – រួមភេទដោយសុវត្ថិភាព
ឥរិយាបថនិងអនាម័យក្នុងពេលរួមភេទ គឺជាគន្លឹះសំខាន់ផងដែរដើម្បីការពារ មិនអោយឆ្លងជំងឺផ្សេងៗ ជាពិសេសមេរោគហីុវជាដើម ។ ដោយឡែកមេរោគខ្លះអាចនឹងកើតមាននិងវិវដ្តន៍ ទៅជាជំងឺមហារីកមាត់ស្បូនក៏មានប្រសិនបើមិនបានការពារនិងធ្វើអនាម័យត្រឹមត្រូវ ។

៤ – ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យរោគស្ត្រី
អ្នកត្រូវទៅធ្វើការពិនិត្យសុខភាពអោយបានទៀងទាត់ជាមួយ គ្រូពេទ្យរោគស្ត្រីអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំ ជាពិសេសស្ត្រីដែលមានអាយុចាប់ពី ២១ ឆ្នាំ ឡើងទៅ ព្រោះបើមានបញ្ហាអ្វី និង អាចកើតមានកោសិការមហារីកតាំងពីដំបូង គឺអាចជួយពន្យាជីវិតអ្នកបាន ។

៥ – ត្រូវព្យាបាលជំងឺភ្លាមៗ
នៅពេលមានបញ្ហារម៉ាស់ និង កើតមានដុំសាច់ ឬ រលាក ធ្លាក់សខុសប្រក្រតី ធំក្លិនមិនល្អ និង សង្ស័យថាមានឆ្លងមេរោគនោះ អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលជាបន្ទាន់ ។ ប៉ុន្តែស្ត្រីមិនត្រូវខ្មាស និង អល់អែកចិត្តអីព្រោះជំងឺខ្លះអាចព្យាបាលដោយការលេបថ្នាំបាន ។

៦ – ប្រើប្រេងរំអិលដែលមានគុណភាព
នៅពេលរួមភេទ ដៃគូស្នេហាខ្លះតែងប្រើប្រេងរំអិលជំនួយ ដើម្បីការពារបញ្ហាកតិត ប៉ុន្តែអ្នកមិនត្រូវចេះតែប្រើនោះទេ ព្រោះផលិតផលខ្លះវារឹតតែធ្វើអោយកើតបញ្ហារលាក និង ឆ្លងមេរោគនិងធ្វើអោយស្រោមអនាម័យដាច់ក៏មាន ។

៧ – ប្រើក្រណាត់និងក្រដាសអនាម័យ
ត្រូវរក្សាបរិវេនអវយវៈរបស់អ្នកអោយស្ងួតជានិច្ច ជាពិសេសនៅក្រោយពេលបន្ទោបង់រួច និង ត្រូវប្រើក្រណាត់និង ក្រដាសអនាម័យដែលសមស្រប ព្រោះមិនដូច្នោះទេវានឹងធ្វើអោយមានកើតមេរោគពពួកផ្សិតផ្សេងៗ ។

៨ – រក្សាអនាម័យគ្រប់ពេល
ស្ត្រីក៏ត្រូវធ្វើការផ្លាស់ប្តូរខោក្នុងអោយបានទៀងទាត់ និង រក្សាអនាម័យនៅពេលបោកខោទាំងនោះដាច់ដោយឡែកពីសម្លៀកបំពាក់ដទៃ ។ ត្រូវធ្វើការផ្លាស់ប្តូរសំឡឺអនាម័យផងដែរ បើសិនជាមានពេល និង ត្រូវពេលកំណត់ត្រូវផ្លាស់ប្តូរ ដើម្បីការពារការកកើតមេរោគបាក់តេរីផ្សេងៗ ៕

សុផល