រដ្ឋាភិបាល​នៅ​តែ​រក្សា​ប្រាក់​បៀវត្ស​ឲ្យ​មន្ត្រី​រាជការ​ដែល​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​នៅ​គ.ជ.ប

ក្រសួង​មុខងារ​សាធារណៈ សម្រេច​រក្សា​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​នៅ​ក្រសួង ឬ​ស្ថាប័ន​ដើម បើ​ទោះ​ជា​មន្ត្រី​ទាំងនោះ​បាន​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ក្រោយ​ពី​មាន​អន្តរាគមន៍​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ពេជ្រ ប៊ុនធិន ផ្ញើ​ជូន​ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា បញ្ជាក់​ថា មន្ត្រី​រាជការ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន ឲ្យ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​នៅ គ..ប ត្រូវ​អនុញ្ញាត​ឲ្យ​រក្សា​ទុក​បៀវត្ស រួម​មាន​បៀវត្ស​មូលដ្ឋាន និង​ប្រាក់​បំណាច់​មុខងារ ព្រម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ទៀត​អនុលោម​បទប្បញ្ញត្តិ​ជា​ធរមាន។

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​ផ្ញើ​លិខិត​ប្រាប់​ប្រធាន​គ..ប ថា មន្ត្រី​រាជការ​ស៊ីវិល​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​មន្ត្រី​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​នៅ គ..ប ត្រូវ​ទទួល​បាន​តែ​បៀវត្ស​មូលដ្ឋាន ប្រាក់​វិភាជន៍​គ្រួសារ ព្រម​ទាំង​ប្រាក់​ឧបត្ថម្ភ​ដែល​ផ្តល់​ឲ្យ​ដោយ គ..ប ប៉ុណ្ណោះ មិន​អាច​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​នៅ​ស្ថាប័ន​ដើម​ឡើយ។

ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​មាន​មនុស្ស​ចូល​ផ្តល់​យោបល់​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ទីបំផុត​លោក ហ៊ុន សែន បាន​បញ្ជា​ក្រសួង​មុខងារ​សាធារណៈ ផ្អាក​អនុវត្ត​លិខិត​ចុះ​ថ្ងៃ​ទី​១៩ កញ្ញា ហើយ​សម្រេច​ឲ្យ​មន្ត្រី​រាជការ​ដែល​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​សាធារណៈ​នៅ គ..ប ទទួល​បាន​ប្រាក់​បៀវត្ស និង​ប្រាក់​បំណាច់​ផ្សេងៗ​នៅ​ក្រសួង​ស្ថាប័ន​ដើម​បាន និង​ប្រាក់​កម្រៃ​ផ្តល់​ដោយ គ..ប តាម​ការ​កំណត់​នៅ​ពេល​បំពេញ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។