វ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុក

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងផ្ទាល់បង្ហាញ ពីការក្តុកក្តួលក្នុងអារម្មណ៍ព្រោះតែនាងនឹករលឹកដល់ឪពុក ។ តារាចម្រៀងស្រី ក្រមិចក្រមើម ដែលគួរអោយស្រលាញ់ វ៉ាន់ នីឡា មួយរយៈចុងក្រោយនេះ មានរឿងមិនសប្បាយចិត្ដច្រើនបន្ដបន្ទាប់ហើយថ្មីៗនេះនាងបានបង្ហាញពីអារម្មណ៍ ក្តុកក្តួលបង្ហោះនៅ លើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកធ្វើឲ្យអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ជាខ្លាំង ។

វ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុក

នៅក្នុងហ្វេសប៊ុករបស់ វ៉ាន់ នីឡា បានសរសេរសារមានន័យថា៖ គ្រាន់តែចាប់ផ្តើមអានមិន ទាន់បានដល់ពាក់កណ្តាលផងខ្ញុំ អួលដើម ក ហូរទឹកភ្នែកដោយមិនខ្មាសអ្នកក្បែរខ្លួនខ្ញុំខំប្រឹងអានទាល់ តែចប់ហើយរៀប ចុច share ក៏សំលឹងមើលមុខម្ចាស់ account ដែលផុស ទើបដឹងថា ប្អូនខ្ញុំ ជា អ្នកផុសចឹងតើបានចាក់ដល់បេះដូងខ្ញុំយ៉ាងនេះ ។ ម្ចាស់ account ហ្វេសប៊ុកដែលទាក់ទាញអារម្មណ៍ វ៉ាន់ នីឡា គឺ Sok Ravuth បានសរសេរ សារមានន័យថា៖ អ្នកគា្មនឪពុកទើបយល់អារម្មណ៍មួយនេះ ភេ្លចខ្លួនជិតដល់ថែ្ងគំរប់ខួប 7 ឆ្នាំ របស់ លោកប៉ាទៀតហើយ រយះពេលពិតជាដើរលឿនមិនចាំមនុស្សមែន។ពេលប៉ានៅរស់កូនមិន ដែលបាន ទិញម្ហូបជូនប៉ា រឺរបស់ប្រើប្រាស់ជូនប៉ានោះទេ ដោយសារតែកូននៅវ័យកុមារភាព តែក្នុងមួយជីវិតកូន ពិតជាមានការសា្តយក្រោយចំពោះកំហុសរបស់កូន ដោយមិនបានធ្វើអី្វសម្រាប់ប៉ា (កូនសូមទោស) កូនដឹងថាពាក្យសូមទោសពេលនេះមិនអាចធ្វើអី្វបាននោះទេ ពេលវេលាមិនអាចដើរបកក្រោយបានទេ ប៉ុន្តែកូនសង្ឃឹមថាប៉ានិងដឹងពីចិត្តកូន ។ កូនតែងតែលឺគេនិយាយថា មនុស្សដែលគា្មនឳពុក គេតែងតែ មើលងាយ(ហើយគា្មនអ្នកណាចង់លើកកូនស្រីអោយបុរសដែលគា្មនមេបានោះដែរ) កុំស្អប់ខ្ពើមអ្នក ដែលគា្មនឪពុក គា្មនអ្នកណាចង់បាត់បង់ឳពុកនោះទេ តែនេះជាវាសនាកំណត់ ។ ក្នុងមួយជីវិតកូន សា្តយណាស់ដែលប៉ាបានវាយកូនបានតែម្តង ដោយសារ ប៉ាមិនចង់អោយកូនខុស តែកូនមិនដែលមាន គំនិតថាស្អប់ប៉ាសូម្បីតែគិត ក៏មិនដែលដែរ ។ គ្រប់ពេលដែលកូនចង់បានអ្វី លើសពីសមត្ថភាពប៉ា ក៏ប៉ា នៅតែធ្វើបានសម្រាប់កូន។នឹកម៉ូតូចាស់ដែលប៉ាធា្លប់ដឹកកូនទៅរៀន និងជូនកូនដើរលេង……. បុណ្យអុំទូកម្តងៗប៉ានាំកូនដើរលេងរាល់ឆ្នាំ ប៉ាជូនូនទៅញ៉ាំរបស់ឆា្ងញ់ៗ ហើយប៉ានិយាយថាញ៉ាំទៅ ទាន់ប៉ាមានលុយ ដល់ពេលយើងអត់លុយ ទោះយ៉ាងណាក៏យើងធា្លប់ញ៉ាំវាដែរ ….(ប៉ាតែងតែនិយាយ ពាក្យនេះ) អនុស្សាវរីយ៍ដ៏កំសត់ជាងគេគឺនៅផ្ទះចាស់កូនតែងតែជិះទៅផ្ទះចាស់ដើម្បីរំលឹករាល់សកម្មភាព ដែលប៉ាអង្គុយមុខផ្ទះ និយាយគា្នជាគ្រួសារយើង អី្វដែលសំខាន់នោះ គឺប៉ាបានធ្វើផ្ទះដោយខ្លួនឯង កូនមិនដែលលឮប៉ារអ៊ូមុខគ្រួសារយើងទេ ទោះប៉ាពិបាកយ៉ាងណាក៏ប៉ាញញឹមជានិច្ច ប៉ាមិនដែលអោយ គ្រួសារយើងពិបាកនោះទេ កូនចង់អោយប៉ាត្រឡប់មករស់នៅជុំគា្នម្តងទៀត កូនចង់មានប៉ាហៅដូចអ្នកដទៃ កូនខឹងប៉ាដែលប៉ាទៅដោយមិនលាកូនមួយម៉ាត់កូននឹកលោកប៉ាខ្លាំងណាស់ ប៉ាមិនយល់ពី អារម្មណ៍កូននឹកទេប៉ុន្តែកូនសូមអោយប៉ាកុំនឹកពួកកូនអីសូមអោយប៉ាទៅអោយបានសុខជាតិក្រោយ សូមជួបប៉ានិង គ្រួសារយើងគ្រប់ៗជាតិ……….7 ឆ្នាំមុន មានប៉ាហៅ 7 ឆ្នាំក្រោយហៅប៉ាលែងឮ បានត្រឹម សំលឹងមើលរូបថតទាំងទឹកមុខប៉ាញញឹម អាចបង្កើតកូនអោយមានជីវិត ហេតុអ្វីមិន អាចរក្សា ជីវិតបន្ត រស់ដើម្បីកូនមិនបាន? love you daddy Help share អោយប៉ាខ្ញុំ បានដឹង បានលឺផង ……. I’m crazy now ៕ ដេវីត

វ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុកវ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុកវ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុកវ៉ាន់ នីឡា បង្ហាញអារម្មណ៍ក្តុកក្តួលនឹកឪពុក