សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង

6 Videos


ក៏ដូចជាប្រជាជនខ្មែរទូទៅដែរកាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ ដែលជាថ្ងៃកាន់បិណ្ឌ ទី ៧ ក្នុងនាមជាពុទ្ធសាសនិកជនសិល្បករសិល្បការិនីជាច្រើនរូបដឹកនាំដោយប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បាននាំគ្នាទៅចូលរួមពិធីបុណ្យកាន់បិណ្ឌទី ៧ នៅវត្តគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង

គេសង្កេតឃើញថា សិល្បករសិល្បការិនីដែលបានចូលរួមក្នុងកម្មវិធីនោះ មានប្រធានសមាគមសិល្បករខ្មែរ លោក សុះម៉ាច ប្រធានក្លឹបសិល្បៈឌីភី លោក កុយ ស៊ីឌឿន ចាងហ្វាងផលិតកម្មចក្រវាឡ ពេជ្រភាពយន្ត អ្នកស្រីថុង ស៊ីវទៀង, កញ្ញា ទេព បូព្រឹក្ស ,អ្នកនាង ស៊ុន ណារីម៉ូនីកា, អ្នកនាង លី ម៉ារីណា ,លោក ភឹម តារាវិបុល, លោក គុណ រាមរតនៈ ,លោក សោភណ្ឌ តន្ត្រី ,កញ្ញា អាលីយ៉ាង លោក សុគន្ធដេវីដ កញ្ញស្រីពៅ និង សិល្បករសិល្បការិនីមួយចំនួនទៀត ។

សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង

លោក សុះ ម៉ាច បានឲ្យដឹងថា ថ្ងៃនេះគឺជាលើកទី ១ ដែលសិល្បករជាច្រើនបានរួមគ្នាមកកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង ព្រោះតែសិល្បករជាច្រើននៅតែមមាញឹកនឹងការងារសិល្បៈប៉ុន្តែពួកគាត់ ក៏បានចូលរួមតាមបែបលក្ខណៈគ្រួសារផងដែរ ។

សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង

ការរួមគ្នាក្នុងថ្ងៃនេះមិនត្រឹមតែជាការចូលរួមចំណែកធ្វើបុណ្យឧទ្ទិសកុសល សម្រាប់បុព្វការីជន និងក្នុងនាមជាពុទ្ធសាសនិកជនប៉ុណ្ណោះទេ គឺបានបង្ហាញពីការចូលរួមចំណែក ថែរក្សាទំនៀមទម្លាប់ ប្រពៃណីស្តែងចេញតាមរយៈការស្លៀកពាក់និងការគោរពប្រតិបត្តិ។ការរួមគ្នានេះក៏បង្ហាញពីការសាមគ្គីភាពរវាងសិល្បករ និង សិល្បករផងដែរ ។

សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង

សមាគមសិល្បករខ្មែរក៏មានគម្រោងបន្តប្រមូលសិល្បករសិល្បការិនីមួយចំនួនទៀតដើម្បីបន្តទៅធ្វើបុណ្យរួមគ្នានៅតាមបណ្តាខេត្តឆ្ងាយពីរាជធានីភ្នំពេញផងដែរដែលតាមគម្រោងគឺអាចខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ ៕ ដេវីត

សមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំងសមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំងសមាគមសិល្បករខ្មែរ ចូលរួមកាន់បិណ្ឌទី ៧ នៅវត្តកៀនឃ្លាំង