បាញ់ប្រហារនៅ ទីក្រុងវ៉ាស៊ីនតោន ស្លាប់ និងរបួស៥នាក់

បាញ់ប្រហារនៅ ទីក្រុងវ៉ាស៊ីនតោន ស្លាប់ និងរបួស៥នាក់

ការស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងបាននិងកំពុង ប្រព្រឹត្តទៅ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់មនុស្សយ៉ាងតិច៣នាក់ និង២នាក់រងរបួស កាលពីយប់ថ្ងៃសុក្រ នៅក្នុងហាងទំនើបក្នុងទីក្រុងវ៉ាស៊ីន តោន សហរដ្ឋអាមេរិក ។ កម្លាំងប៉ូលិសបានទទួលព័ត៌មានស្តីពីការវាយប្រហារនេះ នៅវេលាម៉ោង៦ និង៥៨ នាទី ព្រលប់ ម៉ោងនៅក្នុងតំបន់ ទាក់ទងការបាញ់ប្រហារនៅក្នុងហាងទំនើប Cascade Mall សង្កាត់ Burlington ខាងលើនេះ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ប្រភពព័ត៌មាន KOMO ថា ខ្មាន់កាំភ្លើងបានដើរចូលទៅកាន់ហាងទំនើបរួច ធ្វើសកម្មភាពបាញ់ប្រហារតែម្តង ។ នៅពេលនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ទេ ។សមត្ថកិច្ចកំពុងដំណើរសាកសួរព័ត៌មាន ក៏ដូចតាមប្រមាញ់ខ្មាន់កាំភ្លើងដែលបាន រត់គេចខ្លួនក្រោយ ធ្វើសកម្ម ភាពរួច ។

លោក Mark Frncis អ្នកនាំពាក្យប៉ូលិសក្នុងតំបន់បានថ្លែងថា ខ្មាន់កាំភ្លើងពុំមានគ្នាច្រើននោះទេគឺម្នាក់ឯង ប៉ុណ្ណោះ ស្លៀកពាក់ពណ៌ប្រផេះ និងនិយាយភាសាអេស្ប៉ាញ។ ប្រភពបន្តថាស្ត្រី៣នាក់បានបាត់បង់ជីវិតខ ណៈដែលបុរស២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងនោះម្នាក់រងរបួសធ្ងន់ ហើយបានបាត់បង់ជីវិតដោយសាររងរបួសធ្ងន់ ៕

ប្រភព ៖ nokorwatnews

  • បាញ់ប្រហារនៅ ទីក្រុងវ៉ាស៊ីនតោន ស្លាប់ និងរបួស៥នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: