ប្តីវាយប្រពន្ធឡើង សន្លប់ស្តូកស្តឹងតាមផ្លូវ តែមិនឃើញមាន សមត្ថកិច្ចចុះទៅអន្ត រាគមន៍សោះ

ប្តីវាយប្រពន្ធឡើង សន្លប់ស្តូកស្តឹងតាមផ្លូវ តែមិនឃើញមាន សមត្ថកិច្ចចុះទៅអន្ត រាគមន៍សោះ

(កំពង់ឆ្នាំង)៖ បុរសម្នាក់បានវាយប្រពន្ធរបស់ខ្លួន រហូតដល់សន្លប់ស្ដូកស្ដឹង បាត់ស្មារតី បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ នៅវេលាម៉ោង១៖៤០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ  ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ទល់មុខខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គេបានឃើញស្ត្រីម្នាក់ដើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គេឃើញបុរសម្នាក់ ដែលអះអាងថាជាប្តី បានវាយស្រ្តីរូបនោះបណ្តាលឱ្យដួលសន្លប់ស្តូកស្តឹង ហើយមានហូរឈាមតាមច្រមុះទៀតផង។ បុរសជាប្ដីមានឈ្មោះ ស្នា រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង បានអះអាងថា រូបគេមិនបានវាយទៅលើប្រពន្ធទេ តែប្រពន្ធដើរបាត់ៗពីផ្ទះហើយបានក្រញ៉ៅមុខរបស់ខ្លួនជាប្ដីទៀតផង។

ក្រោយកើតហេតុ មានមនុស្សម្នាឈរចោមរោមមើលជាច្រើន ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមកអន្តរាគមន៍ ឡើយ លុះក្រោយមកទើបមានម៉ូតូគូកនមកដឹកស្ត្រីរូបនោះ ទៅព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព ៖ freshnewsasia

  • ប្តីវាយប្រពន្ធឡើង សន្លប់ស្តូកស្តឹងតាមផ្លូវ តែមិនឃើញមាន សមត្ថកិច្ចចុះទៅអន្ត រាគមន៍សោះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:កំសាន្ត
Tags: