សមត្ថកិច្ចថៃ រកឃើញសាកសព​កាត់ជា ៦កំណាត់ដាក់ ក្នុងថង់ខ្មៅទុកចោល ក្នុងទូទឹកក

សមត្ថកិច្ចថៃ រកឃើញសាកសព​កាត់ជា ៦កំណាត់ដាក់ ក្នុងថង់ខ្មៅទុកចោល ក្នុងទូទឹកក

ប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា បានប្រទះ ឃើញសាកសពបុរស ម្នាក់ត្រូវគេកាប់ជាកង់ៗ រួចដាក់នៅក្នុងទូទឹកកក អំឡុងពេលដែលកម្លាំងប៉ូលិសធ្វើប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យលួចបន្លំលិខិតឆ្លងដែរ (passport) និងបានរកឃើញថ្នាំញៀញ ព្រមទាំងកាំភ្លើងផងដែរ ។ប៉ូលិសថៃបានធ្វើប្រតិបត្តិការបង្ក្រាបជនសង្ស័យលួចបន្លំលិខិតឆ្លងដែននាថ្ងៃទី២៤ ខែកញ្ញាដោយ លទ្ធផលចាប់ ខ្លួនក្រុមជនសង្ស័យ៥នាក់ ។ ប៉ូលិសម្នាក់ត្រូវរងការបាញ់ប្រហារ ហើយរងរបួសក្នុងអំឡុងពេល ប្រតិបត្តិការនេះ ។

សមត្ថកិច្ចថៃ រកឃើញសាកសព​កាត់ជា ៦កំណាត់ដាក់ ក្នុងថង់ខ្មៅទុកចោល ក្នុងទូទឹកក

ស្នងការប៉ូលិសក្រុងបាងកក លោក Sanit Mahathavorn បានប្រាប់ក្រុមអ្នកកាសែតថា អ្នកដែលត្រូវឃាត់ខ្លួន ទាំងនោះ មានបុរសនិយាយភាសាអង់គ្លេស៣នាក់ និង២នាក់ប្តីប្រពន្ធជនជាតិភូមា ។ ប្រព័ន្ធផ្សព្វផ្សាយថៃ រាយការណ៍ថា បុរសនិយាយភាសាអង់គ្លេស៣នាក់នោះ ២នាក់ជាជនជាតិអាមេរិក និងម្នាក់ទៀតជាពលរដ្ឋ Briton ។ ទោះយ៉ាងណា ករណីនេះមិនទាន់លាតត្រដាងលម្អិតនៅឡើយទេ ។

សមត្ថកិច្ចថៃ រកឃើញសាកសព​កាត់ជា ៦កំណាត់ដាក់ ក្នុងថង់ខ្មៅទុកចោល ក្នុងទូទឹកក

ប៉ូលិសបញ្ជាក់ថា អំឡុងពេលវាយឆ្មក់ ប៉ូលិសបាននាំខ្លួនជនសង្ស័យម្នាក់ បន្ទាប់មកជននេះបានបាញ់ប្រហារ មកលើសមត្ថកិច្ចបណ្តាលឲ្យរងរបួសម្នាក់ ។ នៅពេលក្រោយមកទៀត សាកសពបុរសបរទេសម្នាក់មានសក់ ពណ៌ទង់ដែង ត្រូវបានរកឃើញដាច់ជាកង់ៗ ដាក់នៅក្នុងទូកកធំមួយនៅជាន់ក្រោមនៃផ្ទះមួយកន្លែង ។ សាក សពត្រូវកាត់ជា៦កំណាត់ ដាក់នៅក្នុងថង់ពណ៌ខ្មៅ ញាត់ទុកនៅក្នុងទូទឹកកក។ ប៉ូលិសអះអាងថាជនសង្ស័យកំ ពុងស្ថិតក្រោមការសាកសួរនៅស្ថានីយប៉ូលិសភាគនិរតីទីក្រុងបាងកក ៕

ប្រភព ៖ nokorwatnews

  • សមត្ថកិច្ចថៃ រកឃើញសាកសព​កាត់ជា ៦កំណាត់ដាក់ ក្នុងថង់ខ្មៅទុកចោល ក្នុងទូទឹកក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: