គួរឲ្យរន្ធត់! សាកសពចំនួន ២៤នាក់ ទើបត្រូវបានស្រង់ចេញពីទឹក ក្រោយរថយន្តក្រុង បើកធ្លាក់ចូលទឹកទន្លេកំពុងហូរខ្លាំងនៅប៉ាគីស្ថាន

គួរឲ្យរន្ធត់! សាកសពចំនួន ២៤នាក់ ទើបត្រូវបានស្រង់ចេញពីទឹក ក្រោយរថយន្តក្រុង បើកធ្លាក់ចូលទឹកទន្លេកំពុងហូរខ្លាំងនៅប៉ាគីស្ថាន

(ប៉ាគីស្ថាន)៖ មន្ត្រីប៉ូលិសរបស់ប៉ាគីស្ថាន បានអះអាងនៅថ្ងៃសៅរ៍នេះថា រថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងដងទន្លេ ដែលកំពុងមានទឹកហូរខ្លាំងស្ថិតនៅតំបន់កាស្មៀ ភាគឦសានប្រទេសប៉ាគីស្ថាន និង បានឆក់យកជីវិតមនុស្ស ២៤នាក់ ខណៈម្នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មានទាន់ហេតុការណ៍ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសនៅតំបន់កើតហេតុលោក Aslam Khan បានបញ្ជាក់ថា រថយន្តក្រុងល្បឿនលឿនខាងលើនេះ បានធ្លាក់ចូលទៅក្នុងដងទន្លេ Neelum នៅយប់ថ្ងៃសុក្រ ហើយនៅពេលទាំងយប់នោះ ក្រុមសង្គ្រោះបានរកឃើញសាកសពតែ ០៤នាក់ប៉ុណ្ណោះ ប៉ុន្តែឈានចូលមកដល់ថ្ងៃសៅរ៍នេះ សាកសពបន្ថែម ២០នាក់ទៀតត្រូវបានគេស្រង់ចេញពីក្នុងទឹក។

គួរបញ្ជាក់ថា រថយន្តក្រុងខាងលើនេះ បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរដល់ចំណុចគីឡូម៉ែត្រលេខ ៥០ ពីទីក្រុង Muzaffarabad របស់ផ្នែកនៃតំបន់កាស្មៀនៃប្រទេសប៉ាគីស្ថាន។ ការបើកបរទាំងយប់ និងហួសល្បឿនកំណត់ ត្រូវបានប៉ូលិសជឿជាក់ថា ជាមូលហេតុនៃគ្រោះថ្នាក់ដ៏អកុសល្យខាងលើនេះ៕

ប្រភព ៖ freshnewsasia

  • គួរឲ្យរន្ធត់! សាកសពចំនួន ២៤នាក់ ទើបត្រូវបានស្រង់ចេញពីទឹក ក្រោយរថយន្តក្រុង បើកធ្លាក់ចូលទឹកទន្លេកំពុងហូរខ្លាំងនៅប៉ាគីស្ថាន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: