យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក​ លុយអស់៤០លានរៀល និងមាស៨តំឡឹង

(សៀមរាប)៖ បុរសម្នាក់ដើរទៅចម្ការ បានប្រហែ លជាង២ម៉ោង ស្រាប់តែត្រូវចោរមួយក្រុមឡើងគាស់ផ្ទះ យកលុយ និងមាសអស់ជាច្រើនតំឡឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀ មរាបគួរឲ្យ អាណិតយ៉ាងខ្លាំង ខណៈទ្រព្យសម្បត្តិទាំងនេះ បានខិតខំរកទាំងញើសឈាម។

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក​ លុយអស់៤០លានរៀល និងមាស៨តំឡឹង

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹង នៅយប់ថ្ងៃនោះ ជនរងគ្រោះមាន ឈ្មោះ លុន បូរ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក បានមកប្តឹងសមត្ថកិច្ចនគរបាលថាមានផ្ទះរបស់ គាត់ត្រូវ បានជនមិនស្គាល់មុខ ធ្វើសកម្មភាពគាស់ក្តារពីក្រោមផ្ទះ ឡើងទៅលើ ដោយធ្វើសកម្មភាព កាត់ត្រ ចៀកសោរ កេះដែកសម្រាប់ដាក់ របស់របរមានតំលៃ យកអស់រលីង។

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក​ លុយអស់៤០លានរៀល និងមាស៨តំឡឹង

លោកអធិការស្រុក បានបន្តថា របស់ដែលជនសង្ស័យ បានយកទៅមាន ប្រាក់៤០លានរៀលខែ្សកមាស៣ខ្សែ ខែ្សដៃមាស២ខែ្ស ជញ្ជៀនមាស២វង់ និងបន្តោមាស់០១សរុបអស់៨តំឡឹងមាស។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច មិន ទាន់ដឹងថា ជនល្មើសមានគ្នាប៉ុន្មាន នាក់នោះទេពីព្រោះរឿងនេះស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច នៅ ឡើយ ហើយកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក​ លុយអស់៤០លានរៀល និងមាស៨តំឡឹង

 

ប្រភព ៖ freshnewsasia

  • យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក​ លុយអស់៤០លានរៀល និងមាស៨តំឡឹង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: