តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

6 Videos


ជាការពិតណាស់មុននឹងបានក្លាយជាតារាសម្តែងមានឈ្មោះបោះសម្លេង ជាពិសេសសម្រាប់តារាសម្តែង ស្រី គឺដំបូងទាមទារឲ្យមានរូបសម្ផស្សស្រស់ស្អាត និង មានទេពកោសល្យសម្តែងល្អឥតខ្ចោះ ។ ក្រៅពីនោះក៏មិន ត្រូវខ្វះ ភាពសិចស៊ី ហ៊ានថតឈុតស្នេហាក្តៅសាច់នៅលើគ្រែ ឬ ហ៊ានថតឈុតលេចមុខលេចក្រោយ ហើយជា ពិសេសហ៊ានថតឈុតស្រាតទាំងអស់តែម្តង ។ ខាងក្រោមនេះជាតារាសម្តែងទាំង ១០ រូបដែលហ៊ានថតឈុត ស្នេហាក្តៅសាច់ និង ឈុតស្រាត ៖

១- នាង ស៊ូ ឈី
នៅពេលទើបតែចូលប្រឡូកក្នុងពិភពសិល្បៈតារាសម្តែងតៃវ៉ាន់ នាង ស៊ូ ឈី ដែលបានថតខ្សែភាពយន្តបុរាណចិនបែបស្រើបស្រាលនោះ គឺចាប់ផ្តើមមានគេស្គាល់ច្រើននៅទីក្រុងហុងកុង ។ បន្ទាប់មកនាងបានថតរឿងស្រើបស្រាលមួយទៀតបែបសម័យរបស់អ្នកដឹកនាំរឿងហុងកុង លោក អើ តុដសឹង ។ ដោសារតែថតខ្សែភាពយន្តបែបស្រើបស្រាលនេះហើយទើបនាងអាចដណ្តើមបានពានរង្វាន់តារាសម្តែងជើងថ្មីឆ្នើមជាងគេ ។ ជាបន្ត បន្ទាប់មកទៀតនាងបានក្លាយជារាជនីពានរង្វាន់សេះមាស តៃវ៉ាន់ ផងដែរ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

២- នាង ចាង ប៉ៃជី
តារាសម្តែងហុងកុងនាង ចាង ប៉ៃជី ហៅ Cecilia ចាប់ផ្តើមមានឈ្មោះបោះសម្លេងតាមរយៈការថត រឿងបុរាណចិនបែបស្រើបស្រាល ដែលនៅក្នុងនោះមានឈុតឆាកស្នេហាក្តៅសាច់ និង ឈុតស្រាតជាច្រើនឈុត ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៣- នាង ថាំង វៃ
ចាប់ផ្តើមល្បីឈ្មោះដោយនាង ថាំង វៃ បានថតខ្សែភាពយន្តបែបសម័យស្រើបស្រាលរបស់អ្នកដឹកនាំ រឿងដ៏ល្បីដែលធ្លាប់ទទួលពានរង្វាន់អូស្ការ គឺលោក លី អាន់ ។ នៅក្នុងខ្សែភាបយន្តនេះនាងហ៊ានថតឈុតស្រាត ដើម្បី លេងល្បែងស្នេហានៅលើគ្រែយ៉ាងពុះកញ្ជ្រោលជាមួយតួឯកប្រុស គឺលោក លាង ឆាវវៃ ហៅ Tony Leung ។ តាមរយៈខ្សែភាពយន្តបែបស្រើបស្រាលនេះហើយ ទើបនាងទទួលពានរង្វាន់មហោស្រពភាពយន្ត ទីក្រុង Venice ប្រទេសអ៊ីតាលី និង ពានរង្វាន់សេះមាស តៃវ៉ាន់ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៤- នាង ហ្វាន់ ពីងពីង
តារាសម្តែងចិននាង ហ្វាន់ ពីងពីង ចាប់ផ្តើមមានឈ្មោះល្បីនៅឆ្នាំ ២០០៩ ដោយនាងបានថតរូបសិចស៊ីជាច្រើនសន្លឹកចុះផ្សាយនៅទំព័រមុខនៃទស្សនាវដ្តីម៉ូដបុរស ។ បន្ទាប់មកនាងបានថតខ្សែភាពយន្តបែបស្រើបស្រាលទាំងសម័យ និង ទាំងបុរាណជាច្រើនរឿង ជាពិសេសកាលពី ៥ ឆ្នាំមុននាងធ្លាប់ថតឈុតស្នេហាក្តៅសាច់ នៅក្នុងទឹកយ៉ាងពុះកញ្ជ្រោលជាមួយនឹងតួសម្តែងប្រុសទៀតផង ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៥- នាង ឡាន យាន
ត្រូវបានគេផ្តល់រហស្សនាមថា ជាតារាសិចស៊ី 3D អាស៊ី ព្រោះនាងហ៊ានថតឈុតស្នេហាក្តៅសាច់ និងឈុតងូតទឹកស្រាតទៀតផង ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៦- នាង ស៊ូ រ៉កស៊ួន
តារាសម្តែងសិចស៊ីតៃវ៉ាន់ នាង ស៊ូ រ៉កស៊ួន ហៅ Vivian Hsu ដំបូងហ៊ានថតត្រឹមឈុតលេចលើលេចក្រោមប៉ុណ្ណោះ តែក្រោយមកទៀតហ៊ានថតឈុតស្នេហាក្តៅសាច់ និង ឈុតស្រាត ។ ម្យ៉ាងទៀតដោយសារតែ នាង មានរូបសម្ផស្សស្រស់ស្អាតផងនោះ ទើបត្រូវបានអ្នកគាំទ្រនៅតៃវ៉ាន់ ផ្តល់រហស្សនាមថា ជាទេពអប្សរសិច ស៊ី ស្អាតដាច់គេ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៧- នាង កុង លី
តារាសម្តែងចិនដីគោកនាង កុង លី ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅនេះនាងបានថតខ្សែភាពយន្ត ទាំងសម័យទាំងបុរាណជាច្រើនរៀង ហើយក្នុងនោះមានជាង ១០ រឿងដែលមានឈុតស្នេហាក្តៅសាច់យ៉ាងពុះកញ្ជ្រោល ជាពិសេសនាងក៏ធ្លាប់ថតឈុតស្នេហាក្តៅសាច់ជាមួយតារាសម្តែងបរទេសផងដែរ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៨- នាង យៀ អ៊ីឈីង
នាង យៀ អ៊ីឈីង ហៅ Veronica Yip អាចចាត់ទុកបានថា ជាតារាសិចស៊ីជើងចាស់ហុងកុង មួយរូប ដែលហ៊ានលះបង់រូបសម្ផស្សដោយឥតស្តាយស្រណោះ ដើម្បីផ្គាប់ចិត្តទស្សនិកកជនដែលជាអ្នកនិយមចូលចិត្ត រឿងស្នេហាក្តៅសាច់ ជាពិសេស គឺការសម្តែងភាពយន្តបែបស្រើបស្រាលរបស់នាងមានភាពល្បីល្បាញនៅក្នុង អំឡុងឆ្នាំ ៩០ ប៉ុន្តែក្រោយមកនាងបានរៀបការ ហើយក៏ចាកចេញពិពិភពសិល្បៈ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

៩- នាង លី លីចិន
កំពូលតារាសម្តែងសិចស៊ីហុងកុង នាង លី លីចិន អាចចាត់ទុកបានថា ជាតារាសម្តែងបែបស្រើបស្រាល បានច្រើនរឿងជាងគេ និង ហ៊ានស្រាតច្រើនជាងគេ ។ នាងធ្លាប់ក្លាយជារាជនីនៃពានរង្វាន់សេះមាស តៃវ៉ាន់ ។

តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត

១០- នាង លី ម៉ីឈី
ពីតារាបង្ហាញម៉ូដ ក្លាយជាតារាសម្តែងនាង លី មីុឈី ហៅ Maggie Q ជាតារាសម្តែងកូនកាត់អាមេរិក-វៀតណាម ។ ភាពល្បីល្បាញរបស់នាង គឺផ្តើមចេញពីការថតភាពយន្តបែបស្រើបស្រាលត្រឹមតែ ២ រឿងប៉ុណ្ណោះ ។ នាងធ្លាប់ទទួលបានរង្វាន់មហោស្រពភាពយន្តនៅអាមេរិក និង ធ្លាប់ថតខ្សែភាពយន្តរបស់ហូលីវូដជាច្រើនរឿង ៕ គ ឡេង
តារាសម្តែង ហុងកុង តៃវ៉ាន់ និង ចិនដីគោក ១០ រូបល្បីដោយសារថតស្រាត