ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)

6 Videos


ស្រីស្អាត ប្រាសាទ ដាវីន បានមកដល់ស្រុកខ្មែរប៉ុន្មានខែហើយ ហើយនាងក៏ត្រៀមវិលត្រឡប់ចូលសិល្បៈវិញដែរ ។ថ្មីៗនេះ ប្រាសាទ ដាវីន បានចូលរួមសម្តែងនៅក្នុងបទចម្រៀងថ្មីមួយ របស់ អេដា ដែលមានចំណងជើងថា«ភ្លើង » គ្រាន់តែវីដេអូនៅក្នុងទចម្រៀងនេះ ចេញភ្លាមទទួលបានការសរសើរច្រើនពីមហាជន។ ជាពិសេសកាន់តែធ្វើឲ្យ ប្រាសាទ ដាវីន ដែលជាតារាសម្តែងនៅក្នុងបទចម្រៀងនេះ កាន់តែល្បីល្បាញនិងមានការចាប់អារម្មណ៍ខ្លាំងឡើងវិញ ។

ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)

ទោះបីជាខកខាននៅក្នុងការសម្តែងអស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែ ប្រាសាទ ដាវីន នៅតែមានស្នាដៃសម្តែងល្អ។ជាក់ស្តែងតាមរយៈបទចម្រៀងថ្មី ដែលនាងសម្តែងនៅក្នុងបទ «ភ្លើង» គឺពិតជាប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍។ តោះមើលស្នាដៃសម្តែងរបស់ ប្រាសាទ ដាវីន នៅក្នុងបទ «ភ្លើង» ទាំងអស់គ្នា ។

ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)

ក្រៅពីលេចមុខនៅក្នុងឈុតខារ៉ាអូខេនេះ ប្រាសាទ ដាវីន ក៏បានចេញថតសំអាងការឲ្យហាងជាច្រើន រហូតធ្វើឲ្យមានពត៌មានថា ប្រាសាទ ដាវីន គ្រោងនឹងវិលត្រឡប់ចូលសិល្បៈវិញ បន្ទាប់ពីនាងមកលេងស្រុកខ្មែរ ។ បើតាមប្រភពពត៌មាន ដែលស្និទ្ធជាមួយ ប្រាសាទ ដាវីន បានឲ្យដឹងថា ប្រាសាទ ដាវីន គ្រោងនឹងថតរឿងថ្មីមួយទៀត បន្ទាប់ពីថតបទចម្រៀង «ភ្លើង » ប៉ុន្តែនាងកំពុងពិចារណា ។

ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)

គួរបញ្ជាក់ផងដែរថា ប្រាសាទ ដាវីន គឺជាអតីត Freshy Girl ម្នាក់ៗដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ តែក្រោយពីមានបញ្ហាគំរាមកំហែង នាងបានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ថែមទាំងបានរៀបការនិងមានកូនប្រុសម្នាក់ ។ ពេលនេះ ប្រាសាទ ដាវីន បានត្រឡប់មកលេងស្រុកខ្មែរ ដោយចេញមុខជាសាធារណៈ ខុសប្លែកពីសព្វដង រាល់ពេលនាងមកស្រុកខ្មែរម្តងៗគឺពុំសូវបង្ហាញមុខមាត់នោះទេ ៕ អាលីណា

ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)ប្រាសាទ ដាវីន លេចមុខនៅក្នុងបទ «ភ្លើង» (មានវីដេអូ)