​ចេះ​តែ​ហើមពោះ តើ​មកពី​ហេតុអ្វី​?

​ចេះ​តែ​ហើមពោះ តើ​មកពី​ហេតុអ្វី​?

​ការ​ហើមពោះ​មានន័យ​ថា ជា​ការ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ ហើយ​អាច​ធ្វើឲ្យ​មិន​មាន​ផា​សុកភាព​ក្នុងពោះ​សោះឡើយ​។ ថ្វីបើ​មាន​មនុស្ស​ជាច្រើន​គិតថា វា​អាច​នឹង​ធ្វើឲ្យ​យើង​ផោ​ម​ច្រើន​ក៏ដោយ តែ​វា​កម្រិត​នៃ​នាំ​ឲ្យ​ផោ​មណាស់​។ ការផ្លាស់ប្តូរ​នូវ​អ្វី​ដែល​អ្នក​ញ៉ាំ និង​ផឹក​ពេល​ខ្លះ​ក៏​អាច​កាត់បន្ថយ​អាការៈ​ហើម​ក្នុងពោះ​នេះ​បាន​ដែរ​។

ការ​ភើ​គឺជា​សកម្មភាព​មួយ​ក្នុង​ការបញ្ចេញ​ខ្យល់​ពី​ក្រពះ​មក​ក្រៅ​តាម​មាត់​។ ការ​ភើ ៣ ទៅ​៤​ដង​ក្រោយពី​ញ៉ាំ​អាហារ​រួច​គឺជា​រឿង​ធម្មតា ហើយ​វា​ច្រើន​តែ​បណ្តាលមកពី​ការ​លេប​ខ្យល់​ច្រើនពេក​។ ហេតុផល​នៃ​ការ​ភើ​ផ្សេង​ទៀ​មានដូចជា ទម្លាប់​របស់​សរសៃប្រសាទ ឬ​បញ្ហា​ជំងឺ​ដូចជា ដំបៅ ឬ​បញ្ហា​ថង់​ទឹកប្រមាត់​។
​មនុស្ស​យើង​ចៀស​មិន​ផុត​ទេ​ពី​ការ​ផោម ប៉ុន្តែ​អ្នកខ្លះ​អាច​ផោម​ច្រើន​ជាង​ធម្មតា តែ​ការ​ផោម ៦ ទៅ​២០​ដង​ក្នុង​មួយថ្ងៃ គឺជា​រឿង​ធម្មតា​ដែរ​។ ថ្វីបើ​វា​គឺជា​រឿង​មួយ​ធ្វើឲ្យ​អាម៉ាសមែន​ក៏ដោយ តែ​វា​មិនមែន​បញ្ជាក់​ថា​មាន​ជំងឺ​ក្នុង​ខ្លួន​ឡើយ​។​

ខាងក្រោម​នេះ​គឺជា​ហេតុផល​ញឹកញាប់​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ហើមពោះ​៖
•​    ​លេប​ខ្យល់​ច្រើន​
•​    ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ច្រើន​
•​    ​ទល់​លាមក​
•​    ​ការប្រើ​ថ្នាំ ឬ​ថ្នាំ​បំប៉ន​ជីវជាតិ​
•​    ​មាន​ជំងឺ​ដូចជា ស្ទះ​ពោះវៀន ឬ​ជំងឺ​រលាក​ពោះវៀន Crohn’s Disease
•​    ​បម្រែបម្រួល​អ័រម៉ូន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។