អ្វី​ទៅ​ជាការ​មាន​ផ្ទៃពោះ​បែប​សម្បនិមិត្ត (IVF)

អ្វី​ទៅ​ជាការ​មាន​ផ្ទៃពោះ​បែប​សម្បនិមិត្ត (IVF)

ពាក្យ​ថា​មាន​ផ្ទៃពោះ​បែប​សម្បនិមិត្ត ឬ IVF ដែល​បានមកពី​ពាក្យ​ពេញ Vitro Fertilization គឺជា​វិធីសាស្ត្រ​វេជ្ជសាស្ត្រ​មួយ​ប្រភេទ​ដែល​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ដោយ​មិនបាច់​រួមភេទ​។ វា​គឺជា​ការ​យក​ពង​មេជី​វីត​ឈ្មោល​ទៅ​បង្កាត់​ជាមួយ​មេ​ជីវិត​ឈ្មោល​ក្នុង​មន្ទីរពេទ្យ​ឲ្យ​ហើយ រួច​យក​វា​ទៅ​ដាក់​ក្នុង​ស្បូន​ស្ត្រី​វិញ​។
​វិធីសាស្ត្រ​បែប​នេះ​គឺ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​មិន​អាច​មាន​កូន​បាន និង​បញ្ហា​ហ្សែ​ន​មួយចំនួន​។

តើ​គេ​ធ្វើ​វា​ដូច​ម្តេចទៅ​?
​ដំបូង​ឡើយ គេ​យក​មេ​ជីវិត​ញី​ចេញពី​ក្រពេញ​អូវ៉ែ​របស់​ស្ត្រី ហើយ​យក​វា​ទៅ​បង្កាត់​ជាមួយ​មេ​ជីវិត​ឈ្មោល​របស់​ដៃគូ ឬ​អ្នក​បរិច្ចាក ក្នុង​មន្ទីរពិសោធន៍​។ ក្រោយ​ពី​បង្កាត់​ហើយ វា​នឹង​ក្លាយទៅជា​អំប្រ៊ីយ៉ុង ទើប​គេ​យក​វា​ទៅ​ដាក់​ក្នុង​ស្បូន​ស្ត្រី​វិញ​។

ខាងក្រោម​នេះ​គឺជា​ដំណាក់កាល​នៃ​ការធ្វើ IVF
•​    ​ស្ត្រី​ត្រូវ​ចាក់​ថ្នាំ​ឲ្យ​បញ្ឈប់​ជា​មួយនឹង​ការចាក់​ថ្នាំ​រាល់ថ្ងៃ ឬ​ការបាញ់​ស្ព្រាយ​តាម​ច្រមុះ​
•​    ​ស្ត្រី​ត្រូវ​ចាក់​ថ្នាំ​ដើម្បី​ភ្ញោ​ច​ឲ្យ​ក្រពេញ​អូវ៉ែ​ផលិត​មេ​ជីវិត​ញី​ឲ្យ​បាន​ច្រើន​
•​    ​នៅពេល​មេ​ជីវិត​ញី​ធំ គេ​នឹង​យក​វា​តាមរយៈ​ការប្រើ​ម្ជុរ​បូម និង​មាន​ជំនួយ​ពី​ការមើល​អេកូ​ផងដែរ ប៉ុន្តែ​ស្ត្រី​អាច​នឹង​ត្រូវ​សន្លប់​ផងដែរ​
•​    ​មេ​ជីវិត​ញី​នឹង​ត្រូវ​យក​ទៅ​បង្កាត់​ជាមួយ​មេ​ជីវិត​ញី​របស់​ដៃគូ ឬ​អ្នក​បរិច្ចាក ក្នុង​មន្ទីរពិសោធន៍​
•​    ​អំប្រ៊ីយ៉ុង​មួយ ឬ​ពីរ​ដែល​មាន​សុខភាព​ល្អ​នឹង​ត្រូវ​បញ្ចូល​ទៅក្នុង​ស្បូន​ស្ត្រី​វិញ​
•​    ​បើសិនជា​អំប្រ៊ីយ៉ុង​នោះ​កាច់​សម្បុក​ក្នុង​ស្បូន​ជោគជ័យ នោះ​ស្ត្រី​នឹង​ព័រ​ពោះ​ដូច​គេ​ធម្មតា ហើយ​រងចាំ​រយៈពេល​ពី​រ​សប្តាហ៍​ដើម្បី​ធ្វើ​តេស្ត​ថា​មាន​ផ្ទៃពោះ​ឬ​អត់​ថែមទៀត​។
•​    ​ចំពោះ​អំប្រ៊ីយ៉ុង​ដែល​មាន​សុខភាព​ល្អ​ផ្សេងៗ​ទៀត​អាច​នឹង​រក្សាទុក​ដើម្បី​ប្រើប្រាស់​លើក​ក្រោយ​ទៀត​។

តើ​វា​មាន​ភាព​ជោគជ័យ​បែបណា​ទៅ​?
​ជា​មធ្យម គ្រប់​ពេល​ដែល​ស្ត្រី​ធ្វើ IVF គឺ​អាច​មាន​ផ្ទៃពោះ​ម្នាក់ ក្នុងចំណោម ៥​។ ហើយ​វា​គឺជា​ចំនួន​ដ៏​ខ្ពស់​មួយ​សម្រាប់​ស្ត្រី​ដែល​អាយុ​ខ្ទង់ ៣០​ឆ្នាំ តែ​វា​នឹង​ថយចុះ​វិញ​នៅ​ពេល​ស្ត្រី​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​។

នៅ​ប្រទេស​ខ្លះ គេ​ធ្វើ IVF រហូតដល់ ៥​ដង​ទើប​ទទួលបាន​ជោគជ័យ តែ​អ្នក​ខ្លះ​អត់​សោះ​ក៏មាន​ដែរ​។ ប៉ុន្តែ​ស្ត្រី​នៅ​ក្មេង​ធ្វើ IVF តែងតែ​ជោគជ័យ​ច្រើន​ជាង​ស្ត្រី​វ័យ​ចំណាស់​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។