៧ យ៉ាង​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ កំពុងតែ​បង្ក​ហានិភ័យ​ដល់​ភ្នែក​ខ្លួនឯង​

៧ យ៉ាង​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ កំពុងតែ​បង្ក​ហានិភ័យ​ដល់​ភ្នែក​ខ្លួនឯង​

ប្រហែលជា​អាច​ពិបាក​នឹង​ចៀសឲ្យផុត​ពី​ការមើល​ទូរស័ព្ទមុ​ន​ពេល​ចូល​គេង និង​ដោះស្រាយ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​រាល់​ថ្ងៃ​ដើម្បី​ភ្នែកមាន​សុខភាព​ល្អ​នោះទេ ប៉ុន្តែ​មាន​រឿង​ច្រើន​ផ្សេងៗ​ទៀត​ដែល​អាច​ជួយ​អ្នកការពារ​ភ្នែគ​បាន​។ ប៉ុន្តែ​ទទឹម​នឹង​ការការពារ​នោះដែរ អ្នក​គួរតែ​សង្កេត​ទៅលើ​ទម្លាប់​មួយចំនួន​ខាងក្រោម​នេះ​ផង ព្រោះ​វា​អាច​ធ្វើឲ្យ​ភ្នែកមាន​បញ្ហា​បាន​។​

ការជក់បារី​
​ការជក់បារី​ធ្វើឲ្យ​ប្រឈម​នឹង​ការខ្វាក់​ភ្នែក​បាន​។ សារធាតុ​គីមី​របស់​ផ្សែង​បារី​ដែល​អ្នក​ស្រូប​ចូលទៅ​ក្នុង​សួត ព្រមទាំង​ផ្សេង​បង្ហុយ​ចេញមក​ខាង​ក្រៅ​ក៏​នាំឲ្យ​កើត​ជំងឺភ្នែកឡើងបា​យបាន​។

ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​
​របប​អាហារ​ជា​ប្រភេទ​នំ​កញ្ចប់​ច្រើន​តែ​មាន​ជាតិ​ប្រៃ​ខ្ពស់ ហើយ​វា​ក៏​អាច​បង្ក​ការ​ស្ងួត​ដល់​ភ្នែក និង​រលាក​ភ្នែក​បាន​ដែរ​។

​ញី​ភ្នែក​
​ការ​ញី​ភ្នែក​នៅ​ពេល​ព្រឹក​ឡើង ឬ​ក្រោយ​ពី​ខ្យល់​បក់​ចូល​ភ្នែក​ខ្លាំង​អាច​បណ្តាល​ឲ្យ​កកិត​ដល់​កញ្ចក់ភ្នែក និង​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក ព្រមទាំង​មាន​ការបង្ក​រោគ​ដល់​ភ្នែក​ថែមទៀត​។

មិន​ពាក់​វ៉ែនតា​ការពារ​ភ្នែក​
​ការ​ដែល​បណ្តោយ​ឲ្យ​ភ្នែក​ប៉ះពាល់​នឹង​កាំរស្មី​យូ​វី​យូរ​គឺជា​ហេតុផល​មួយ​នាំឲ្យ​កើត​ជំងឺ Macular Degeneration និង​ខ​ខូច​ដល់​រេ​ទីន​ទៀតផង​។ ដូច្នេះ ចូរ​ពាក់​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ​ជានិច្ច​គ្រប់​ពេល​ដែល​អ្នក​ចេញ​ទៅ​ខាងក្រៅ​ដែល​មាន​ពន្លឺព្រះអាទិត្យ​ខ្លាំង​។​

សម្លឹង​មើល​កញ្ចក់​កុំព្យូទ័រ​
​ការ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​រាល់ថ្ងៃ​អាច​បណ្តាល​ឲ្យ​ភ្នែក​ទៅ​ជា​អស់កម្លាំង និង​ស្ងួត​បាន​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ដាក់​កញ្ចក់​កុំព្យូទ័រ​ឆ្ងាយ​ពី​ភ្នែក​ពី ០,៣៨ ទៅ ០,៥​ម៉ែត្រ និង​ឧស្សាហ៍​សម្រាក​ភ្នែក​ជា​ញឹកញាប់​។​

​គេង​មិន​គ្រប់​
​កាលណា​គេ​ង​មិន​បាន​គ្រប់គ្រាន់​វា​ពិតជា​ដាក់​សម្ពាធ​ដល់​សុខភាព​របស់​មនុស្ស​យើង​ខ្លាំងណាស់ ជាពិសេស​ការ​ក្រហាយ​ភ្នែក ស្ងួត​ភ្នែក និង​ព្រិល​ភ្នែក​ទៀតផង​។

ញ៉ាំ​ទឹក​មិន​គ្រប់​
​អ្នក​នឹង​មិន​អាច​ផលិត​ទឹក​ដើម្បី​ថែរក្សា​ភ្នែក​បាន​គ្រប់គ្រាន់​ទេ​បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ពី​ខាងក្រៅ​មិន​បាន​គ្រប់​ផង​នោះ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ៨​កែវ​ក្នុង​មួយថ្ងៃ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។