អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់

6 Videos


តារាសម្តែង និង បង្ហាញម៉ូដ អាលីហ្សា ពិតជាយីអ៊ុនដាក់មែនមួយរយៈពេលនេះ គឺក្រៅពីខកខានថតរឿងក្នុងតំណែងជាតួឯកស្រីហើយ ថែមទាំងខកខាននៅក្នុងការចេញទៅសម្តែងនៅប្រទេសកាណាទៀត ។ ជួបជាមួយនាងកាលពីពេលថ្មីៗនេះ អាលីហ្សា នៅតែបង្ហាញពីអារម្មណ៍ឈឺចាប់ក្នុងចិត្តដែលមិនទាន់អាចបំភ្លេចស្នេហ៍ចាស់បាន រហូតធ្វើធ្វើឲ្យនាងស្គមរីងរៃ ។

អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់

ចំណងស្នេហ៍ អាលីហ្សា និងម្ចាស់ហាងកាហ្វេមួយបានចប់ជាយូរមកហើយ តែក្នុងចិត្ត អាលីហ្សា នៅតែមិនទាន់ភ្លេចស្នេហានោះទេ រហូតធ្វើឲ្យនាងគិតនិងនៅមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តនៅឡើយ ។ ពេលជួបជាមួយមិត្តភក្តិ្ម្តងៗ អាលីហ្សា តែងតែបង្ហើបពីអារម្មណ៍ពិតប្រាប់មិត្តភក្តិថា នាងពិតជាឈឺចាប់ ណាស់ មានពេលខ្លះនាងថែមទាំងបង្ហោះសារនិងបង្ហាញពីអារម្មណ៍ឈឺចាប់នេះប្រាប់ឲ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងទៀតផង ។

អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់

មានពេលខ្លះទៀតនៅពេលដែលនិយាយដល់រឿងចាស់ អាលីហ្សា បញ្ចេញនូវអារម្មណ៍ក្តុកក្តួល ទឹកភ្នែករលីងរលោងទៀតផង។ សម្រាប់អ្នកគាំទ្រ អាលីហ្សា សុទ្ធតែបានផ្តល់កំលាំងចិត្តនាងគ្រប់ៗគ្នា និង កុំឲ្យនាងគិតច្រើននាំតែប៉ះពាល់សុខភាព ។

អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់

ចាប់តាំងពី អាលីហ្សា បែកបាក់ស្នេហាមក ធ្វើឲ្យរូបរាងនាងប្រែទៅជាស្គមរីងរៃ រហូតនាងនិយាយ ថា នាងស្រក់សាច់ច្រើនណាស់ ហើយថ្វីត្បិតែពេលខ្លះមិនសប្បាយចិត្ត តែនាងព្យាយាមប្រឹងប្រែងធ្វើការងារដើម្បីបន្លប់ទុក្ខកុំឲ្យគិតច្រើន ។ អាលីហ្សា បាននិយាយថា «ហ៊ឺ…ខ្ញុំគិតច្រើនណាស់ មានអារម្មណ៍ថាពិបាកចិត្ត ពេលខ្លះក៏សប្បាយចិត្ត ពេលខ្លះក៏មិនសប្បាយចិត្ត ជីវិតនេះពិតជាពិបាកណាស់»

អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់

គួរបញ្ជាក់ផងដែរថា ដើម្បីចេញទៅសម្តែងនៅប្រទេសកាណាដា បាន អាលីហ្សា ត្រូវសម្រេចចិត្តផ្អាកមិនទទួលថតរឿងក្នុងក្តីស្រមៃរបស់ខ្លួនឡើយ ហើយលទ្ធផលចុងក្រោយនាងបែរជាបរាជ័យទាំងពីរ ជាក់ស្តែងតំណែងតួឯកក្នុងក្តីស្រមៃក៏បាត់ ការចេញទៅសម្តែងនៅប្រទេសកាណាដាក៏មិនបានដូចបំណងទៀត ធ្វើឲ្យនាងបាក់ទឹកចិត្តជាខ្លាំង ៕ អាលីណា

អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់អាលីហ្សា បង្ហាញអារម្មណ៍ឈឺចាប់