អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

កម្រិតជាតិស្ករក្នុងឈាម គួរត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ទោះជាអ្នកពុំមានជំងឺទឹកនោមផ្អែម ឬ លើសជាតិស្ករក្នុងកម្រិតណាមួយក៏ដោយ ។ ជាក់ស្តែងមនុស្សមានសុខភាពល្អតែមិនប្រយ័ត្នចំពោះការទទួលទានអាហារ អាចនឹងបង្កជាបញ្ហាសុខភាពទៅថ្ងៃក្រោយដូចគ្នា ពោលគឺ បើនឹងមិនវិវត្តទៅជាជំងឺទឹកនោមផ្អែម ក៏ជះឥទ្ធិពលអាក្រក់ចំពោះកត្តាសុខភាពផ្សេងៗដែរ ។

មួយវិញទៀត ទោះជាអ្នកមានរូបរាងស្គម ក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមដូចមនុស្សធាត់ដែរ បើអ្នកមិនមានរបបអាហារតុល្យភាព និងមិនហាត់ប្រាណជាទៀងទាត់ទេនោះ ។ ហេតុនេះ យើងគ្រប់គ្នាជាពិសេសមនុស្សវ័យកណ្តាល គួរចាប់ផ្តើមតាមដាន និងថែទាំសុខភាពរាងកាយជាប្រចាំ កុំតម្អែរតម្អង់រហូតដល់មានបញ្ហាទើបរត់រកគ្រូពេទ្យ ។ យើងសូមណែនាំ អាហារ៨ យ៉ាងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព ៖

១. ផ្លែប៊ឺរ

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

ផ្លែប៊ឺរសម្បូរទៅដោយជាតិខ្លាញ់ល្អ មានរសជាតិឆ្ងាញ់ និង មិនប៉ះពាល់ដល់សុខភាពដូចអាហារបំពងឡើយ ។ អ្វីដែលពិសេសនោះ ខ្លាញ់ឆ្អែតប្រភេទ Monosaturated fate ក្នុងផ្លែប៊ឺរ ជួយពន្យឺតដល់ការបំឡែងជាតិស្ករក្នុងចរន្តឈាម មានន័យថា រាងកាយក៏នឹងមិនប្រើអាំងស៊ុយលីនមកទប់ទល់ច្រើនដែរ ដូចនេះ សរីរាង្គនានានឹងមិនរងការខូចខាតធ្ងន់ធ្ងរឡើយ។

២. សាច់គោ

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

សាច់គោ សំដៅដល់គោដែលចិញ្ចឹមដោយស៊ីស្មៅធម្មជាតិ មិនប្រើចំណីគីមី ទើបមានផលល្អចំពោះសុខភាព ។ ប្រូតេអ៊ីនបានពីសាច់គោ ជួយរក្សាតុល្យភាពជាតិស្ករ ប៉ុន្តែគួរទទួលទានក្នុងកម្រិតសមស្រប ព្រោះរាងកាយត្រូវការប្រូតេអ៊ីនត្រឹមតែ ២២៥ – ៣៤០ ក្រាម ក្នុង ១ ថ្ងៃប៉ុណ្ណោះ ។

៣. ប៊ឺរីខៀវ
ផ្លែប៊ឺរីខៀវ ជួយរក្សាតុល្យភាពជាតិស្ករ និងកាត់បន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមសម្រាប់អ្នកញ៉ាំផ្អែមខ្លាំង ។

៤. ការ៉ុត

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

អ្នកអាចនឹងមានការភាន់ច្រលំថា មិនអាចទេ ពីព្រោះការ៉ុតមានជាតិផ្អែម ។ ជាក់ស្តែងវាមានជាតិស្ករមិនច្រើនពេកទេ ហើយមានកាបូអ៊ីដ្រាតទាប ដែលនឹងមិនធ្វើឱ្យកម្រិតជាតិស្ករឡើងទេ ។ មួយវិញទៀត ការ៉ុតមានជាតិកាកសរសៃច្រើន ជាចំណែកមួយនៃការរក្សាតុល្យភាពជាតិស្ករក្នុងឈាម ។

៥. ស៊ុត

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

ការញ៉ាំស៊ុត ១ថ្ងៃ ២គ្រាប់ អាចជួយឱ្យស្រកទម្ងន់ និងរក្សាកម្រិតជាតិស្ករ និងអាំងស៊ុយឡាំងឱ្យមានតុល្យភាព ។ ស៊ុតមានប្រូតេអ៊ីនល្អមិនចាញ់សាច់គោ ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសស៊ុតមាន់ដែលចិញ្ចឹមដោយអាហារសរីរាង្គផងដែរ។

៦. ស្ត្រប៊ឺរី

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

ផ្លែស្ត្របឺរីមិនត្រឹមតែមានរសជាតិជូរអែមឆ្អាញ់ទេ ថែមទាំងអាចជួយដល់សុខភាពមាត់ធ្មេញ និង រក្សាកម្រិតជាតិស្ករបានល្អទៀតផង ។ ស្ត្រប៊ឺរីមានជាតិស្ករទាបជាងផ្លែឈើដទៃ និងជួយដល់សុខភាពរាងកាយក្នុងការឆ្លើយតបទៅនឹងអាំងស៊ុយឡាំង ។

៧. ទឹកដោះគោជូរ ( Plain yogurt )

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

គួរជ្រើសរើសយកទឹកដោះគោជូរធម្មតា មិនមានរសជាតិផ្អែម ។ ទឹកដោះគោជូរ សម្បូរដោយកាបូអ៊ីដ្រាតល្អ និង ប្រូតេអ៊ីន ដែលដើរតួសំខាន់ក្នុងការរក្សាជាតិស្ករឱ្យមានតុល្យភាព ។

៨. ដំឡូងជ្វា ( ក្រហម )

អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

ដូចគ្នានឹងការ៉ុតដែរ ដំឡូងជ្វាមានជាតិស្ករទាប និង ជួយរក្សាតុល្យភាពជាតិស្ករ ៕

ប្រភព ៖ pmhotnews

  • អាហារ ៨ មុខ ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:សុខភាព
Tags: