ព្រះសង្ឃច្រើនអង្គត្រូវរំពាត់ផ្តៅគ្រូសូត្រស្តាំវត្តបទុមវតីព្រោះតែមិនឡើងទៅឆាន់ចង្ហាន់ពេលព្រឹក

ភ្នំពេញ៖ ព្រះសង្ឃរងគ្រោះមួួយអង្គ ព្រះនាម ហ៊ា ប៊ុនធឿន ក្នុងចំណោមព្រះ សង្ឃរងគ្រោះជាច្រើនអង្គទៀតបានរងគ្រោះដោយការវាយនឹងរំពាត់ផ្តៅដពីមន្ត្រីសង្ឃនៃវត្តបទុមវតីដែលពេលនេះសង្ឃរងគ្រោះកំពុងព្យាបាលរបួសក្នុងកុដិបន្ទាប់ពីគ្រូសូត្រស្តាំវត្តបទុមវតីព្រះនាម ខឹម សន ជាព្រះមេគណរាជធានី ព្រមទាំងមន្ត្រីសង្ឃ វត្តនេះខកព្រះទ័យនឹងសង្ឃមួយចំនួនដែល មិនបាននិមន្តទៅឆាន់ចង្ហាន់ពេលព្រឹកនៅម៉ោង៦នាវេនបិណ្ឌទី៧កាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យបានគ្រប់អង្គ ដោយទំនងជាព្រះគ្រូសូត្រស្តាំយល់ឃើញថា ជាការមិនគោរពវិន័យសង្ឃពេលពុទ្ធបរិស័ទយកចង្ហាន់មកប្រគេន ។
ព្រះសង្ឃច្រើនអង្គត្រូវរំពាត់ផ្តៅគ្រូសូត្រស្តាំវត្តបទុមវតីព្រោះតែមិនឡើងទៅឆាន់ចង្ហាន់ពេលព្រឹក

តាមព័ត៌មានពីព្រះសង្ឃមួយអង្គដែលសុំមិនបញ្ចេញនាមបានមានថេរដីកាថា នៅវេនកាន់បិណ្ឌទី៧នេះពុទ្ធបរិស័ទបានធ្វើគុយទាវប្រគេនព្រះសង្ឃឆាន់ពេលព្រឹក ហើយមានព្រះសង្ឃប្រហែល១០០អង្គជាង ប៉ុណ្ណោះបាននិមន្តទៅឆាន់ ខណៈដែល ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តនេះមានរហូតដល់ជាង៤០០អង្គមិនបាននិមន្តទៅឆាន់ជាមួយនោះទេ។ ដោយទំនងជាមើល ឃើញថា វត្តមានព្រះសង្ឃនិមន្តទៅឆាន់មានចំនួនតិចនេះទើបព្រះអង្គ ខឹម សន មិនគោរពវិន័យ ឬហាក់មាក់ងាយបុទ្ធបរិស័ទដែលយកចង្ហាន់ទៅប្រគេន ជាពិសេសធ្វើឲ្យបាក់មុខបាក់មាត់ព្រះអង្គផងនោះទើបធ្វើឲ្យព្រះគ្រូសូត្រស្តាំខ្ញាល់ក៏ទាញរំពាត់ផ្តៅដេញវាយព្រះសង្ឃពេញកុដិតែម្តង ។

ប្រភពដដែលបន្តថា បន្ទាប់ពីមានព្រះ ទ័យខ្ញាល់ខ្លាំងព្រះតេជព្រះគុណ ខឹម សន បានកោះហៅមន្ត្រីសង្ឃរួចកាន់រំពាត់ផ្តៅ ដើរតាមកុដិនានាក្នុងគោលបំណងវាយព្រះសង្ឃអង្គណាដែលមិនបានឡើងទៅឆាន់ចង្ហាន់ពេលព្រឹក ហើយមានព្រះសង្ឃរាប់សិបអង្គដែលបានទទួលរងគ្រោះដោយសាររំពាត់ផ្តៅរបស់ព្រះតេជព្រះគុណ ខឹម សន។

ពាក់ព័ន្ធនឹងករណីខាងលើនេះនគរវត្តមិនអាចសុំការបំភ្លឺពីព្រះគ្រូសូត្រស្តាំ និងជា ព្រះមេគណរាជធានីព្រះនាម ខឹម សន បាន ទេកាលពីម្សិលមិញនេះ ៕ សហការី

ប្រភព៖ Nokorwatnews

  • ព្រះសង្ឃច្រើនអង្គត្រូវរំពាត់ផ្តៅគ្រូសូត្រស្តាំវត្តបទុមវតីព្រោះតែមិនឡើងទៅឆាន់ចង្ហាន់ពេលព្រឹក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:កំសាន្ត
Tags: