កុំពិសាខ្ទឹមស ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន!

6 Videos


ខ្ទឹមសឆៅត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំព្យាបាលបែបបុរាណអស់ពេលជាច្រើនឆ្នាំមកហើយ ។ ខ្ទឹមសត្រូវបានគេស្គាល់ថា វាមានប្រសិទ្ធិភាពជួយព្យាបាលជំងឺលើសឈាម ជំងឺស្ទះសរសៃឈាម កាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល និង ជំងឺបេះដូងផ្សេងៗ ។

ជាការពិតខ្ទឹមសពិតជាមានគុណប្រយោជន៍ខ្លាំងចំពោះសុខភាពពិតមែន ក៏ព្រោះតែសារធាតុ អាល់លីសីុន (allicin) ដែលជាសារធាតុសកម្មមួយមានប្រសិទ្ធិភាពជួយកាត់បន្ថយសំពាធឈាមបាន នេះបើយោងតាមអ្នកជំនាញ បានឱ្យដឹង ។

តាមការសិក្សាថ្មីៗរកឃើញដែរថា ខ្ទឹមសក៏ជួយបង្កើនប្រព័ន្ធការពាររាងកាយ កាត់បន្ថយអាការៈឈានទៅកើត រោគគ្រុនផ្តាសាយ និងជំងឺគ្រុនគ្រប់ប្រភេទបានរហូតដល់ទៅ ៦០% ។ ហើយចំពោះប្រេងចម្រាញ់ចេញពីខ្ទឹមសវិញ ក៏អាចយកមកជួយព្យាបាលបញ្ហាឈឺត្រចៀក និងបញ្ហាឈឺអំបាល់អំបែកបាន ។

បើទោះជាវាមានប្រសិទ្ធភាពជួយព្យាបាលជំងឺបានច្រើនប៉ុណ្នាក្តី អ្នកក៏គួរប្រើក្នុងបរិមាណសមល្មមទៅបាន ហើយ តែបើប្រើលើសកម្រិត វាអាចបង្ករគ្រោះថ្នាក់ផ្សេងៗដូចជា ៖

១ – កុំប្រើខ្ទឹមសលាយជាមួយថ្នាំព្យាបាលបញ្ហាស្ទះសរសៃឈាម

កុំពិសាខ្ទឹមស ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន!

បើអ្នកមានបញ្ហាស្ទះសរសៃឈាម ជំងឺឡើង សំពាធឈាមខ្លាំង និងមានប្រើថ្នាំពេទ្យព្យាបាលហើយនោះ អ្នកមិនគួរលេបថ្នាំនិងពិសារខ្ទឹមសជាមួយគ្នា នោះទេព្រោះវានឹងធ្វើឱ្យប៉ះពាល់ និងមានប្រតិកម្មថ្នាំជាមួយគ្នាអាចបណ្តាលឱ្យដាច់សរសៃឈាមក្នុង សរសៃអាកទែ និងខួរក្បាលដោយមិនដឹងខ្លួន ។

២ – កុំពិសារខ្ទឹមសលាយជាមួយថ្នាំផ្សេងទៀត
ពិតហើយក្រៅពីថ្នាំព្យាបាលបញ្ហាស្ទះសរសៃឈាម ថ្នាំដទៃទៀតក៏គួរប្រុងប្រយ័ត្នផងដែរ ព្រោះសមាសធាតុផ្សំថ្នាំខ្លះ អាចមានប្រតិកម្មនិងប៉ះពាល់ដល់សុខភាពជាយថាហេតុ ដូច្នេះអ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យទើបប្រសើរ។

៣ – បើអ្នកមានបញ្ហាថ្លើម

កុំពិសាខ្ទឹមស ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន!

យោងតាមអ្នកជំនាញបានឱ្យដឹងថា អ្នកដែលមានបញ្ហាថ្លើម មិនគួរពិសារខ្ទឹមសនោះទេ ព្រោះវានឹងធ្វើឱ្យថ្លើមចុះខ្សោយក្នុងការរំលាយសារធាតុពុល និង កាត់បន្ថយប្រសិទ្ធភាពថ្នាំ ព្យាបាលជំងឺថ្លើមរបស់អ្នក ។ លើសពីនេះ បើស្ត្រីមានប្រើថ្នាំពន្យាកំណើតផងនោះក៏មិនគួរពិសារខ្ទឹមសភ្លាម នៅពេលទើបលេបថ្នាំរួចនោះដែរ ។

៤ – បើអ្នកមានបញ្ហាក្រពះ

កុំពិសាខ្ទឹមស ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន!

បើអ្នកមានជំងឺក្រពះ ចុក និងក្រហាយក្រពះនៅពេលពិសារអាហាររួច អ្នកមិនគួរ ពិសារខ្ទឹមសក្នុងបរិមាណច្រើនពេកនោះទេ សូម្បីតែខ្ទឹមបារាំងក៏មិនគួរពិសារដែរ ព្រោះវារឹតតែបង្កើនជាតិអាសីុតច្រើននៅក្នុងក្រពះនិង ពោះវៀន ។

៥ – ពេលកំពុងមានផ្ទៃពោះ

កុំពិសាខ្ទឹមស ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន!

ចំពោះស្ត្រីដែលមានផ្ទៃពោះអ្នកក៏មិនគួរពិសារខ្ទឹមសនោះដែរ ព្រោះវានឹងប៉ះពាល់ដល់សុវត្ថិភាពនិងការលូតលាស់របស់ទារកក្នុងផ្ទៃ ។ ដោយឡែកស្ត្រីដែលឆ្លងទន្លេរួចនិងកំពុងបំបៅកូនដោយទឹកដោះ ក៏មិនគួរពិសារដែរ ព្រោះវានឹងធ្វើឱ្យទឹកដោះជូរ ទារកមិនព្រមបៅដោះ និងប៉ះពាល់ដល់សុខភាពទារក ។

៦ – អ្នកមានជំងឺលើសឈាមធ្ងន់ធ្ងរ
ពិតហើយខ្ទឹមសអាចជួួយសម្រួលចលនាឈាមរត់ និង កាត់បន្ថយសំពាធ ឈាមបាន ប៉ុន្តែចំពោះអ្នកដែលមានជំងឺលើសឈាមធ្ងន់ធ្ងរ ក៏មិនគួរពិសារខ្ទឹមសនោះដែរ ។ ប៉ុន្តែអ្នកជំនាញ បានប្រាប់ឱ្យប្រើបានខ្លះដែរតែក្នុងបរិមាណតិចតួចបានហើយ ហើយជាការប្រសើរអ្នកមិនគួរពិសារ ខ្ទឹមសគ្រប់ពេលនៅរៀងរាល់ពិសារអាហារនោះដែរ ។

សរុបទៅ តាមការស្រាវជ្រាវនិងការប្រើប្រាស់ជាក់ស្តែងកន្លងមក ខ្ទឹមសពិតជាមានផលប្រយោជន៍ចំពោះ សុខភាពជាទូទៅ ហើយវាមិនបង្ករជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរចំពោះសុខភាពច្រើននោះដែរ ប៉ុន្តែបើសិនជាអ្នក មានជំងឺលើសឈាម និង បញ្ហាខាងលើ អ្នកគួរពិសារក្នុងបរិមាណសមល្មមទើបប្រសើរ បើសិនជាអ្នកបានទៅ ពិភាក្សាជាមួយគ្រូពេទ្យរឹតតែប្រសើរ ៕

សុផល