សម្រស់ និង សុខភាពស្បែក ជាមួយគ្រឿងទេស«ផ្កាចាន់»

6 Videos


មនុស្សមួយចំនួនតែងធ្លាប់បានឮ និង អ្នកខ្លះទៀតក៏ធ្លាប់អនុវត្តរួចមកហើយក្នុងការចំណាយថវិកាដ៏ច្រើនប្រើប្រាស់ផលិតផលគ្រឿងសំអាង Botox ក្នុងការព្យាបាលបញ្ហាស្បែកជ្រួញ ឬ ប្រើផលិតផលមួយចំនួនផ្សេងទៀតក្នុងការបកស្បែកជាដើម ។

ប៉ុន្តែយើងមានវិធីសាស្ត្រមួយងាយស្រួលមួយដែលមិនចំណាយថវិកាច្រើន និង មិនមានការឈឺចាប់នោះទេដោយអ្នកអាចរកបានគ្រឿងផ្សំទាំងនេះដោយខ្លួនឯង ។

គ្រឿងទេសដែលមានឈ្មោះជាភាសាបរទេសថា អេនីស (Anise) ឬ ប្រជាជនខ្មែរតែងហៅថា ផ្កាចន្ទ គឺជាគ្រឿងទេសម្យ៉ាងច្រើនដាំនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់មេឌីទែរ៉ាណេ ។ រុក្ខជាតិនេះមានកម្ពស់ជាងកន្លះម៉ែត្រតែប៉ុណ្ណោះ ។

សម្រស់ និង សុខភាពស្បែក ជាមួយគ្រឿងទេស«ផ្កាចាន់»

ផ្លែរបស់វា និង ស្លឹកច្រើនគេយកទៅធ្វើម្ហូប គឺស្លឹកអាចយកទៅស្ងោរជាមួយសាច់ និង ធ្វើស៊ុបពិសាក៏បាន ។ ចំណែកគ្រាប់គេអាចយកទៅហាលឱ្យស្ងួត ធ្វើជាគ្រឿងទេស និង ធ្វើជាតែឆុងពិសារក៏បាន ។

អ្វីដែលសំខាន់ក្នុងគ្រាប់របស់ផ្កាចន្ទ មានសារធាតុ អាណេតុល ( anethole ) ដែលជាសារធាតុមានប្រសិទ្ធភាព ស្រដៀងទៅនឹងអ័រម៉ូន អេស្ត្រូជេន ជួយពង្រឹងសមត្ថភាពផ្លូវភេទបុរស និង ស្ត្រី ហើយសារធាតុនេះក៏ជួយពង្រឹងសុខភាពស្បែក ជួយបំបាត់ស្បែកជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាព ។

សម្រស់ និង សុខភាពស្បែក ជាមួយគ្រឿងទេស«ផ្កាចាន់»

ក្រៅពីនេះវាជាសារធាតុមួយជួយប្រឆាំងមិនកម្ចាត់មេរោគបាក់តេរី មេរោគពពួកផ្សិត និង កម្ចាត់ជាតិពុល ជួយសំអាតស្បែកឱ្យភ្លឺរលោង ដោយអ្នកគ្រាន់តែយកគ្រាប់របស់វាមកធ្វើជាតែឆុងពិសារក៏បាន ។

វិធីធ្វើតែពីគ្រាប់ផ្កាចន្ទនេះ មានភាពងាយស្រួលបំផុត ដោយគ្រាន់តែបកយកគ្រាប់ទៅហាលឱ្យស្ងួត រួចកិនបំបែកឱ្យម៉ត់ជាការស្រេច រួចអ្នកអាចយកគ្រាប់ដែលកិនរួចទៅខ្ចប់ក្រណាត់ស្អាតយកទៅឆុងតែពិសារបានភ្លាម ។

វិធីឆុងតែ
ជាដំបូងអ្នកត្រូវដាំទឹកឱ្យពុះ រួចបិទភ្លើង យកគ្រាប់ដែលខ្ចប់ក្នុងថង់ក្រណាត់រួចទៅជ្រលក់ត្រាំក្នុងកំសៀវ ឬពែងតែ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី ។ ត្រូវគ្របពែងតែ ឬ ប៉ាន់តែឱ្យជិត ដើម្បីកុំឱ្យជាតិប្រេងងាយហួតចេញទៅជាមួយនឹងចំហាយទឹក ។

ក្រោយរយៈពេល ១០ ទៅ ១៥ នាទីត្រូវស្រង់យកថង់តែចេញ ទុកទឹកតែឱ្យត្រជាក់បន្តិចមុននឹងពិសារ នៅពេលក្តៅឧណ្ហៗល្មម ។ សារធាតុអាណេតុលដែលមាននៅក្នុងតែនេះ អាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ជួយពង្រឹងមុខងារថ្លើម និងសរីរាង្គផ្សេងៗ ។

សម្រស់ និង សុខភាពស្បែក ជាមួយគ្រឿងទេស«ផ្កាចាន់»

ក្រៅពីនេះវាក៏អាចជួយកាត់បន្ថយបញ្ហារលាក និង សភាពស្ត្រេះតានតឹងក្នុងអារម្មណ៍បាន ។ លើសពីនេះ សារធាតុប្រភេទនេះអាចជួយព្យាបាលស្បែកដែលស្ងួត និង ពង្រឹងសភាពយឺតនៃស្បែកឱ្យតឹងណែន ហាប់ឡើងវិញ និងឈានទៅកាត់បន្ថយបញ្ហាជ្រីវជ្រួញ ។

បន្ថែមពីនេះ ទឹកតែក៏អាចយកទៅលុបលាងសំអាតមុខនៅពេលព្រឹកក៏បាន ។ បើអ្នកអនុវត្តវិធីនេះឱ្យបានជារៀងរាល់ព្រឹក នោះស្នាមជ្រីវជ្រួញនឹងរលាយបាត់ទៅវិញបន្តិចម្តងៗ ក្នុងរយៈពេលតែ ៣ ទៅ ៤សប្តាហ៍ ប៉ុណ្ណោះ អ្នកនឹងឃើញស្បែកមុខខុសសភាពពីមុន ដោយវាប្រែមកសភាពរលោង ទន់ ថ្លា តាមបែបធម្មជាតិ ។

នេះជាវិធីសាស្ត្រមួយមិនចំណាយថវិការច្រើនក្នុងការព្យាបាលស្បែកដែលមានបញ្ហាជាំ ស្ងួត និង ជ្រីវជ្រួញ សក្តិសមសម្រាប់ទាំងស្ត្រីនិងបុរស ៕

សុផល