បុរសល្មោភកាមចាប់ក្មេងអាយុ ៦ ឆ្នាំយកទៅរំលោភក្នុងសាលារៀន

6 Videos


បុរសល្មោភកាមម្នាក់អន់ជាងសត្វតិរិច្ឆានទៅទៀត បានចាប់ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ ហើយបានទៅគាសបង្អួចសាលាចាប់នាងយកទៅរំលោភនៅក្នុងសាលារៀនរហូតបានសម្រេច យ៉ាព្រៃផ្សៃបំផុត ។

បុរសល្មោភកាមចាប់ក្មេងអាយុ ៦ ឆ្នាំយកទៅរំលោភក្នុងសាលារៀន

ហេតុការណ៍គួរឲ្យស្អប់ខ្ពើមនេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ នៅ ភូមិព្រៃមង្គល សង្កាត់អូរតៅវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។កុមារីរងគ្រោះមានឈ្មោះ ណ ស ន អាយុ ៦ ឆ្នាំរស់នៅភូមិព្រៃមង្គល សង្កាត់អូតៅវ៉ៅ ក្រុងប៉ៃលិន  រីឯជនល្មោភកាមមានឈ្មោះ អ៊ូ រឿន ហៅគ្រាល អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតៅវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បុរសល្មោភកាមចាប់ក្មេងអាយុ ៦ ឆ្នាំយកទៅរំលោភក្នុងសាលារៀន

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនល្មើសបានចាប់បីក្មេងទៅកាន់សាលាបឋមសិក្សា ព្រៃមង្គលដើម្បីរំលោភតែសាលារៀនត្រូវបិតទ្វារ ទើបគេគាស់បង្អួចយកក្មេងដាក់លើតុរួចរំលោភរហូតបានសំរេចយ៉ាងព្រៃផ្សៃ ។

បុរសល្មោភកាមចាប់ក្មេងអាយុ ៦ ឆ្នាំយកទៅរំលោភក្នុងសាលារៀន

ក្រោយមកកុមារីរងគ្រោះបានទៅប្រាប់ម្តាយ ហើយម្តាយកុមារីរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ចតែម្តង ។ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងរងគ្រោះ នគរបាលក៏បានចាប់ជនល្មើសដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

សុថាត់