អ្នកទោស​តា​មិ​ល​ជាង​២០​នាក់​ធ្វើ​កូដកម្ម​បង្អត់អាហារ​ដើម្បី​ទាមទារ​ការដោះលែង​ និពន្ធដោយ : រួបរួម       September-24-2016, 11:00 pm         189

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ្នកទោស​តា​មិ​ល​ជាង​២០​នាក់​ធ្វើ​កូដកម្ម​បង្អត់អាហារ​ដើម្បី​ទាមទារ​ការដោះលែង​​អ្នកទោសនយោបាយ​ជនជាតិភាគតិច​តា​មិ​ល​ជាង​២០​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ស្រីលង្កា បានចាប់ផ្តើម​ធ្វើ​កូដកម្ម​បង្អត់អាហារ​ប្រឆាំងនឹង​ការឃុំខ្លួន​របស់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Indian Express កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុម​អ្នកទោស​តា​មិ​ល បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ប្រសិនបើ​ករណី​ពួកគេ​ត្រូវបាន​ពន្យា ពួកគេ​ចង់​ឲ្យ​តុលាការ​បញ្ជូន​សំណុំរឿង​ទៅកាន់​ក្រុង Vanuniya និង Jaffna ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ស្រីលង្កា និង​ជាទី​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​តា​មិ​ល​។​

​អ្នកទោស​តា​មិ​ល​ភាគច្រើន ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​សង្គ្រាម​ស៊ីវិល​ប្រឆាំង​ឧទ្ទាម​ខ្លា​តា​មិ​ល​អស់​រយៈពេល​៣០​ឆ្នាំ និង​ត្រូវ​បានបញ្ចប់​កាលពី​ឆ្នាំ​២០០៩ ។ កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បានប្រកាស​ធ្វើ​សមាហរណកម្ម​ដល់​ជនសង្ស័យ​មួយចំនួន​។​

​យោងតាម Indian Express ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ស្រីលង្កា ពិចារណា​លើ​ការធ្វើសមាហរណកម្ម​ដ​ល់​ជនជាតិភាគតិច​តា​មិ​លពី​២៣ ទៅ​៩៦​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​មាន​ទំនាក់ទំនង​ជាមួយ​ឧទ្ទាម​ខ្លា​តា​មិ​ល​។​

​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ស្រីលង្កា ត្រូវ​ការធ្វើ​វិសោទនកម្ម​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​ការប្រឆាំង​ភេរវកម្ម​។ បណ្តាញ​ជាតិ​តា​មិ​ល (TNA) បាន​ស្វាគមន៍​ជំហរ​រដ្ឋាភិបាល​ក្នុង​ការធ្វើសមាហរណកម្ម​ដល់​អ្នកទោស​តា​មិ​ល ហើយ​ពួកគេ​បន្ត​ស្នើ​រដ្ឋាភិបាល​ព​ន្លឿ​ន​កិច្ចការ​នេះ​៕