បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

6 Videos


បិសាចតុណ្ហាដែលជាជាងគំនូរម្នាក់ ចាប់ក្មេងស្រីអាយុ ៧ ឆ្នាំរំលោភជាបន្តបន្ទាប់រហូតដល់ទៅ ៣ នាក់ឯណោះ ហើយក្នុងចំណោមម្នាក់ បានរងរបួសលើប្រដាប់ភេទហូរឈាមឈឺចុកចាប់ខ្លាំង ដោយទ្រាំលែងបាន ទើបនាងប្រាប់ឪពុកម្តាយឲ្យប្តឹងសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ។

បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

បិសាចតុណ្ហារូបនេះ មានឈ្មោះ ពេជ សាធឿន អាយុ ៤៩ ឆ្នាំ ជាជាងគំនូរគូររូបព្រះបទនៅតាមព្រះវិហារវត្ត មានទីលំនៅ នៅក្រុងស្វាយរៀង ។ ជនសង្ស័យធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់អាយុ ៧ ឆ្នាំ នៅពេលឪពុកម្តាយក្មេងស្រីមិននៅផ្ទះ ត្រូវជននេះបានចូលទៅចាប់រំលោភតែម្តង ។

បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

បើតាមអ្នកភូមិបានបង្ហើបប្រាប់ថា ជននេះបានចាប់ក្មេងស្រីរងគ្រោះរំលោភ១២ដងមកហើយ នៅពេលណាឪពុកក្មេងរងគ្រោះចេញពីផ្ទះទៅទទួលម្តាយពីរោងចក្រ ក៏ប៉ុន្តែជនរងគ្រោះ ត្រូវជនកំណាចនេះគំរាមសម្លាប់ ទើបក្មេងស្រីមិនហ៊ានប្រាប់ឪពុកម្តាយ ។ រីឯឪពុកម្តាយរវល់តែទៅធ្វើការ ក៏មិនបានសង្កេតមើលកូន តែដោយនាងមានការឈឺចុកចាប់ស៊ូទ្រាំម្នាក់ឯង រហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ទើបនិយាយប្រាប់ឪពុកម្តាយថា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១២ អធ្រាត្រ បុរសឈ្មោះពេជ សាធឿន ដែលនៅផ្ទះក្នុងភូមិក្បែរគ្នា បានចាប់រំលោភកូនយ៉ាងឃោរឃៅព្រៃផ្សៃ និង គំរាមថា បើប្រាប់ឪពុកម្តាយ គេនឹងសម្លាប់ចោល ។

បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

ពេលនោះស្ត្រីជាម្តាយក៏រត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តងក៏បែកធ្លាយថា មានការចាប់រំលោភក្មេងស្រីអាយុ ៧ ទៅ៨ឆ្នាំចំនួន ២ នាក់ផ្សេងទៀត នៅក្នុងភូមិ ហើយបានសំឡុតថា បើហ៊ានប្រាប់ឪពុកម្តាយ គឺគេសម្លាប់ចោលភ្លាម ទើបក្មេងភ័យខ្លាចមិនហ៊ាននិយាយ ។

បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពេជ សាធឿន បានឆ្លើយសារភាពថា ខ្លួនបានផឹកស្រាស្រវឹង ឆ្លៀតពេលឪពុកម្ដាយនាងមិននៅផ្ទះ ខ្លួនក៏ចាប់រំលោភនាងពិតប្រាកដមែន តែមិនបានដល់ស៊ីជំរៅទេ ។

បិសាចតុណ្ហាចាប់រំលោភក្មេងស្រីអាយុ ៧ ឆ្នាំ ៣ នាក់​ ក្នុនោះក្មេងម្នាក់រំលោភ ១២ ដង

ផ្អែកលើចម្លើយសារភាពពីជនសង្ស័យ និង ការឆ្លើយបំភ្លឺពីកុមារីរងគ្រោះ និង ការឆ្លើយបំភ្លឺពីអាណាព្យាបាល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ ពេជ សាធឿន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

សុថាត់