ពេទ្យនៅស្រុកអង្គរជ័យ ដាក់ស៊ីរ៉ូម ធ្វើឲ្យមនុស្សស្លាប់

6 Videos


បុរសម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីគ្រូពេទ្យស្រី ២ នាក់ពិនិត្យជំងឺរួចដាក់សេរ៉ូមឲ្យគាត់អស់ចំនួន ២ ប្លោក ហើយទុកចោលដោយមិនបានតាមដានអាការៈរបស់អ្នកជំងឺ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ កន្លះយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិម្រោម ឃុំម្រោម ស្រុកអង្គរជ័យខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តង់ សារ៉ូ ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិឃុំខាងលើមុខរបរកសិករ ។ បើតាមការឲ្យដឹងពីសាច់ញាតិថា មុនដំបូងជនរងគ្រោះមានអាការៈអស់កំម្លាំង ខ្យល់ចាប់រយៈពេលពីរបីថ្ងៃទៅហើយ ពេលទៅពិនិត្យឈាមឃើញមានមេរោគគ្រុនពោះវៀន ។

លុះត្រលប់ដល់ផ្ទះវិញក៏ទៅហៅពេទ្យនៅក្បែរផ្ទះឈ្មោះ ជឹម វន ភេទស្រី អាយុ៣៣ឆ្នាំ ពេលនោះពេទ្យ បានដាក់ស៊ីរ៉ូមឲ្យ ១ ប្លោក ហើយពេទ្យក៏បានត្រលប់ទៅផ្ទះវិញ ដោយឲ្យអ្នកជំងឺសំរាកធម្មតាតែលុះដល់ពេលសារ៉ូមអស់ ពួកគាត់ក៏ទៅហៅគ្រូពេទ្យនោះមកដាក់បន្ថែមទៀត តែពេលទៅហៅគ្រូពេទ្យនោះ មិនបានមកខ្លួនឯងទេ គាត់បានបញ្ជាឲ្យស្ត្រីម្នាក់ ដែលត្រូវជាបងប្អូន ឈ្មោះ ជឹម អាង ហើយស្ត្រីនោះ ពួកគាត់មិនដឹងថាចេះវិជ្ជាពេទ្យអ្វីខ្លះដែរ ។

បន្ទាប់មកគ្រូពេទ្យស្រីនោះ បានដាក់ស៊ីរ៉ូមឲ្យជនរងគ្រោះ ១ ប្លោកទៀត ហើយក៍ត្រលប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ជនរងគ្រោះបានប្រកាច់ញ័ពេញខ្លួន ហើយក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានតំកល់នៅគេហដ្ឋាន រីឯសមត្ថកិច្ចកំពុងសាកសួរគ្រូពេទ្យបន្ត និង ពិនិត្យកោសល្យវិច័យស៊ើបអង្កេតបន្តទៀត ៕

សុថាត់

ពេទ្យនៅស្រុកអង្គរជ័យ ដាក់ស៊ីរ៉ូម ធ្វើឲ្យមនុស្សស្លាប់