ក្បាល​សុដន់​សំ​ប៉ែត មាន​អ្វី​ខុសធម្មតា​មែន​ទេ​?

ក្បាល​សុដន់​សំ​ប៉ែត មាន​អ្វី​ខុសធម្មតា​មែន​ទេ​?

​ក្បាល​សុដន់​មិន​ខុស​គ្នា​នឹង​សុដន់ លិង្គ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​នោះទេ គឺ​តែងតែមាន​លក្ខណៈ​ខុសៗ​គ្នា និង​ទំហំ​ផ្សេងៗ​គ្នា​ទាំងអស់​។ យ៉ាងណាមិញ អាការៈ​ក្បាល​សុដន់​សំប៉ែត មិនមែន​ត្រូវ​បាន​ចាត់ទុកថា​ជា​ជំងឺ​ឡើយ ហើយ​វា​ក៏​មិន​រម​ខាន​ដល់​មុខងារ​ផ្លូវភេទ​របស់​ស្ត្រី​ដែរ​។

​ការវះកាត់​កែ​សម្ផស្ស​អាច​ផ្លាស់ប្តូរ​ទម្រ​ង​នៃ​ក្បាល​សុដន់​បាន ប៉ុន្តែ​វា​មិន​ធានា​ថា វា​នឹង​មិន​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ឡើយ​។ ជាមួយគ្នានេះដែរ ការវះកាត់​ប្រហែលជា​ផ្លាស់ប្តូរ​បំពង់​ទឹកដោះ​ដែល​អាច​ធ្វើឲ្យ​សុដន់​ស្ត្រី​មិនអាច​បំ​បៅដោះ​កូន​បាន​នៅ​ពេល​អ​នា​គត់​ផង ឬ​អាច​ប្រែប្រួល​អារម្មណ៍​ខ្លះ​នៅ​ក្បាល​សុដន់​ទៀត​។

​ដូច្នេះ​បើ​សិន​ជា​ការ​សំប៉ែត​ក្បាល​សុដន់ មិនមាន​អ្វី​ប៉ះពាល់​ដល់​រាងកាយ​ច្រើន​ទៀត យក​ល្អ​គួរតែ​កុំ​ខ្វល់​នឹង​វា​អី ហើយ​ចូរ​ព្យាយាម​ទទួលយក​អ្វី​ដែល​ធម្មជាតិ​ផ្តល់​ឲ្យ​យើង​ទៅ​។

 

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។