ទម្លាយរឿងស្នេហាត្រីកោណជួលជនដៃដល់គប់គ្រាប់បែកសម្លាប់ប្រុសស្នេហ៍

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការស្រាវ ជ្រាវអស់រយៈពេលជិតកន្លះខែកន្លង មកនេះទាក់ទងនឹងករណីបោកគ្រាប់ បែក កាលពីវេលាម៉ោងប្រមាណ៧ និង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅផ្លូវលេខ១៦៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការ មនកន្លងទៅសមត្ថកិច្ចសម្រេចបាននូវផ្លែ ផ្កាដោយឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម ម្នាក់ជាមេខ្លោង និងបក្ខពួក៧នាក់ទៀត យកមកសួរចម្លើយទើបដឹងថាករណីនេះ ជារឿងគំនុំស្នេហាត្រីកោណ ។
ទម្លាយរឿងស្នេហាត្រីកោណជួលជនដៃដល់គប់គ្រាប់បែកសម្លាប់ប្រុសស្នេហ៍
យោងតាមប្រសាសន៍លោកឧត្ដម សេនីយ៍ ង៉េង ជួ ថ្លែងក្នុងសន្និសីទកាសែត បង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធក្នុង ករណីបោកគ្រាប់បែកនេះឲ្យដឹងថា ស្ត្រី ជាមេខ្លោងមានឈ្មោះ សុខ គឹមលី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មានប្តីឈ្មោះ តាន់ ឆាយម៉េង អាយុប្រមាណជាង៥០ឆ្នាំ ជាជនជាតិសាំងហ្គាពួរ។ ឈ្មោះ សុខ គឹមលី នៅស្រុកខ្មែរនេះបានលួចលាក់ សហាយស្មន់ជាមួយឈ្មោះ អៀ លីហួរ អស់រយៈពេល៤ឆ្នាំហើយ រហូតបានកូន ស្រីម្នាក់ទៀតផង។ ដោយខ្លាចប្រុសស្នេហ៍ បែកចិត្តនាងបានលួចលាក់លុយប្តីទៅ ទិញម៉ូតូធំតម្លៃ១ម៉ឺនដុល្លារ រថយន្តតម្លៃ ៨ពាន់ដុល្លារ និងចុងក្រោយផ្ទះមួយល្វែងតម្លៃ១៣ម៉ឺនដុល្លារ ដោយដាក់ជាកម្មសិទិ្ធ របស់ឈ្មោះ អៀ លីហួរ ជាសង្សារ។ តែ ចុងក្រោយប្រុសស្នេហ៍រូបនេះនៅតែក្បត់ ចិត្តនាងដោយយកស្រីថ្មីមកបញ្ឈឺ និងដើរ និយាយហែកហួរនាងនៅទីសាធារណៈ ថារូបគេស្រលាញ់នាងដោយសារទ្រព្យ សម្បត្តិ ទើបនាងមានកំហឹងមានគំនុំរហូត រៀបគម្រោងសម្លាប់ដល់ទៅពីរលើក។

មេខ្លោង សុខ គឹមលី បានសារភាពប្រាប់ សមត្ថកិច្ចថា នៅអំឡុងឆ្នាំ២០១៥ ខ្លួន បានទិញកាំភ្លើងខ្លី១ដើម ម៉ាកកា៥៩ គ្រាប់ ១បង់ តម្លៃ១.៨០០ដុល្លារអាមេរិក ហើយបានជួលក្រុមកម្មករសំណង់ជាជនជាតិ វៀតណាមឲ្យតាមសម្លាប់ក្នុងតម្លៃ១ម៉ឺន ដុល្លារ តែចៃដន្យក្រុមឃាតកទាំងនោះ ស្គាល់គ្នាជាមួយអ្នកបម្រើរបស់ អៀ លីហួរ (ជនរងគ្រោះ)ក៏ទាក់ទងគ្នាយករឿងនេះ ទៅប្រាប់ជនរងគ្រោះ ហើយយកប្រាក់ចែក គ្នាចាយទៅវិញ។ ដូចនេះគម្រោងលើកទី១ ត្រូវបរាជ័យ។ បន្ទាប់ពីផែនការទី១មិនបានសម្រេច ស្ត្រីមេខ្លោង សុខ គឹមលី បានរកជួលឃាតក ក្រុមថ្មីបន្តទៀតក្នុងតម្លៃឈ្នួលរហូតដល់ ៣ម៉ឺនដុលា្លរអាមេរិក។

លើកទី២នេះក្រុមឃាតកមានគ្នា៤ នាក់ជិះម៉ូតូ២គ្រឿង និងប្រើប្រាស់គ្រាប់ បែកដៃ១គ្រាប់បានបំផ្ទុះនៅវេលាម៉ោង ប្រមាណ៧និង៤០នាទីយប់ ថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេបាន តាមជនរងគ្រោះឃើញកំពុងបើកទ្វាររបង បំណងចូលផ្ទះ។ ពួកគេបានធ្វើសកម្មភាព តែ២នាក់ជិះមូួតូ១គ្រឿងដោយអ្នកជិះខាង មុខជាអ្នកកាន់គ្រាប់បែក។ ពេលឃើញ ជនរងគ្រោះភ្លាមក៏ចោលសំដៅជនរង គ្រោះដើម្បីសម្លាប់ ប៉ុន្តែនៅពេលពួកគេ ២នាក់នោះបានចោលគ្រាប់បែកទៅ បែរ ជាត្រូវចំទ្រូងបក្ខពួកម្នាក់ជិះម៉ូតូឌុបគ្នាបិទ គូទខាងក្រោយបណ្តាលឲ្យធ្លាក់នៅកណ្ដាល ផ្លូវផ្ទុះរងរបួសអ្នកដំណើរផ្សេង៤នាក់ និង ខូចខាតរថយន្ត៤គ្រឿង ហើយពួកគេទាំង ៤នាក់ក៏ជិះម៉ូតូផុតពីគ្រាប់ផ្ទុះនោះទៅ។

មុនពេលឈានទៅដល់ការក្របួចបាន ក្រុមឃាតកទាំងនោះ កាលពីថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចបានស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យម្នាក់ ដែលរត់ គេចខ្លួនទៅខេត្តសៀមរាប និងបើកការ ស៊ើបអង្កេតបន្តរហូតដល់យប់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៦ ក៏ឈានដល់ការឃាត់ ខ្លួនជនសង្ស័យទាំងសម្បុកចំនួន៧នាក់ ទៀតនៅសំណង់ក្នុងបុរីចំការមន ខណ្ឌ ចំការមន រាជធានីភ្នំពេញ សរុប៨នាក់ ក្នុងចំណោម៩នាក់ ដោយម្នាក់ទៀតរត់ គេចខ្លួនបាត់ ។
ទម្លាយរឿងស្នេហាត្រីកោណជួលជនដៃដល់គប់គ្រាប់បែកសម្លាប់ប្រុសស្នេហ៍
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៦ តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញបានបន្តការសាកសួរលើជនសង្ស័យ៥នាក់បន្ថែមដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើ ផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញម្តងទៀតបន្ទាប់ពី ការសាកសួរកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ មិនទាន់បញ្ចប់ ។

កាលពីថ្ងៃទី២៣ ខែកញ្ញា តុលាការបាន សម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ក្នុង ចំណោម៨នាក់ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងឃាតកម្មតាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ៨នាក់នោះមានជនដៃដល់ មេខ្លោង និងអ្នកសមគំនិតដែលក្នុងនោះក៏មានជនជាតិវៀតណាម៣នាក់ដែរដែលត្រូវបានក្រសួងមហាផ្ទៃបង្ហាញមុខនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា មុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្រោយពីចោទសួរដោយព្រះរាជអាជ្ញារង ហ៊ឺង ប៊ុនថន ផងដែរ ។

បើតាមសមត្ថកិច្ចករណីនេះមិនមែនជា ការបង្កចលាចលនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែជារឿងគំនុំសុទ្ធសាធដែលមាន មេខ្លោងឈ្មោះ សុខ គឹមលី ភេទស្រី អាយុ ៤១ឆ្នាំ បានព្យាយាមបោកគ្រាប់បែកសម្លាប់ ជនរងគ្រោះឈ្មោះ អៀ គឹមហួរ ប៉ុន្តែមិន បានសម្រេចគ្រាន់តែរបួសប៉ុណ្ណោះ ហើយ ថា ការតាមធ្វើឃាតជនរងគ្រោះបែបនេះ បានធ្វើឡើងម្តងរួចទៅហើយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ៕ ហេង នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ទម្លាយរឿងស្នេហាត្រីកោណជួលជនដៃដល់គប់គ្រាប់បែកសម្លាប់ប្រុសស្នេហ៍已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/09/25  Category:ជីវិតនិងសង្គម
Tags: