ចិននឹងបាញ់បង្ហោះផ្កាយរណបតាមដានសកម្មភាពរបស់នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក

នាវាផ្ទុកយន្តហោះអាមេរិកគឺជាមូលដ្ឋាន ទ័ពដ៏សំខាន់បំផុតនៅលើដែនសមុទ្រអាច បន្លាស់ទីគ្រប់ពេលវេលា ក៏ដូចជាបាញ់មី ស៊ីលទៅកាន់គោល ដៅដែលបានកំណត់។ នៅពេលនេះនាវាផ្ទុកយន្តហោះទាំងនោះបានបញ្ជូនមកកាន់តំបន់អាស៊ីក្នុងនោះ មានតាំងសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើតដែលបានបង្កក្តីបារម្ភកាន់តែខ្លាំងឡើងដល់ទីក្រុងប៉េកាំង។ ដូច្នេះចិនក៏មានវិធានការក្នុងការការពារខ្លួនដូចគ្នា។
ចិននឹងបាញ់បង្ហោះផ្កាយរណបតាមដានសកម្មភាពរបស់នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក
ចិននឹងបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីដោយផ្កាយរណប នោះបានតភ្ជាប់ជាមួយបណ្ដាញមីស៊ីលការ ពាររបស់ទីក្រុងប៉េកាំងក្នុងការទប់ទល់ជាមួយនាវាផ្ទុកយន្ដហោះអាមេរិក ។

ផ្កាយរណបដែលចិនគ្រោងបាញ់បង្ហោះ នោះមានឈ្មោះថា Gaofen-4 ជាផ្កាយ រណបថ្មីបំផុតស្ថិតនៅក្នុងចង្កោមផ្កាយ រណប Geofen របស់ចិន។ នៅពេលនេះការត្រៀមលក្ខណៈបាញ់បង្ហោះត្រូវបាន រៀបចំរួចជាស្រេចរង់ចាំតែពេលវេលា ប៉ុណ្ណោះ។ ផ្កាយរណបនោះអាចតាមដានរាល់សកម្មភាពនានារបស់នាវាផ្ទុកយន្ដហោះអាមេរិក។ ផ្កាយរណបខាងលើអាចកំណត់គោលដៅនៅលើផែនដីសម្រាប់ការបាញ់មីស៊ីល របស់កម្លាំងទាហានចិនដែលមានកម្រិត ចំគោលដៅខ្ពស់។

នៅពេលនេះចិនមាននាវាផ្ទុកកាំជ្រួច មីស៊ីល នាវាមុជទឹក និងយន្ដហោះទម្លាក់ គ្រាប់ Su30 របស់រុស្ស៊ី។ លើសពីនេះទៅទៀតចិនបានផលិតកាំជ្រួចមីស៊ីលប្រឆាំង នាវាចម្បាំងដូចជាមីស៊ីល DF-21, DF-26 សម្រាប់វាយប្រហារទៅលើនាវាផ្ទុកយន្ដ ហោះអាមេរិក។ មីស៊ីលខាងលើចិនទើបតែបានបង្ហាញឱ្យមហាជនបានឃើញនៅក្នុងឱកាសខួបគម្រប់៧០ឆ្នាំថ្ងៃដែលបញ្ចប់សង្គ្រាមលោកលើកទី២៕  ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ចិននឹងបាញ់បង្ហោះផ្កាយរណបតាមដានសកម្មភាពរបស់នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/25  Category:ជីវិតនិងសង្គម
Tags: