ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន

(កំពង់ស្ពឺ)៖ ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ ត្រូវបានម្តាយចិញ្ចឹមធ្វើទារុណកម្ម វាយធ្វើបាបស្នាមរំពាតកន្លួល បែកឈាម សុះសាច់គួរឱ្យខ្លោចចិត្ត ហើយម្តាយចិញ្ចឹមចិត្តសាហាវឃោឃៅវាយដែលវាយធ្វើបាបកូនឥតត្រាប្រណីនោះ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយចិញ្ចឹម ចិត្តតិរច្ឆានដែលត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ឈ្មោះ ហ៊ុយ គីមហ៊ី អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិថ្មី (អូរកសេះ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមមន្ដ្រីសមត្ថកិច្ច ស្ត្រីដែលបានពាក់ព័ន្ធក្នុងករណីប្រើអំពើហឹង្សា លើកុមារីម្នាក់ឈ្មោះ មាន គីមហុង អាយុ១១ឆ្នាំ ត្រូវជាកូនចិញ្ចឹម។

បច្ចុប្បន្ន ស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកកាន់ ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសួរនាំ និងចាត់ការបន្ដ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅឯប្រទេសចិន

ក្នុងនោះ របួសទាំងនេះ ត្រូវបានប្រទះឃើញដោយ គ្រូបង្រៀនម្នាក់ នៅសាលាមត្តេយ្យដែល Xiao Bing រៀន មានទីតាំងនៅក្រុង Jiangmen ភាគខាងត្បូងខេត្ត គ័ងតុង របស់ប្រទេសចិន ពេលកំពុងតែផ្លាស់ប្តូរសំលៀកបំពាក់ ក្នុងម៉ោងកីឡា។

ភ្លាមៗនោះ គ្រូបង្រៀនម្នាក់នេះ បានរាយការណ៍ទៅកាន់ អាជ្ញាធរក្នុងតំបន់ ប៉ុន្តែចម្លែកអី អាជ្ញាធរបែរជាមិនចាប់ខ្លួន ស្ត្រីជាម្តាយ និងមិនចោទប្រកាន់ទោសអ្វី ថែមទៀតផង ដោយសម្អាងថា ក្មេងប្រុសម្នាក់នេះរពឹស ហើយមិនព្រមធ្វើកិច្ចការសាលាទៀត ដូចនេះគ្រាន់តែព្រមាននិងផ្តែផ្តាំ ស្ត្រីជាម្តាយអោយឈប់ ប្រើប្រាស់ហឹង្សា ទៅកាន់កូនប្រុសសារជាថ្មី នៅថ្ងៃក្រោយ។

ដោយសារតែអាជ្ញាធរ គ្មានចំណាត់ការតឹងរឹងទៅលើ ករណីនេះ ទើបគ្រូបង្រៀនម្នាក់នោះ បានធ្វើការថតរូប និងបង្ហោះទៅលើបណ្តាញ អ៊ីនធើណែត ដើម្បីអោយអ្នកលេង ធ្វើការវិភាគនិងវាយតម្លៃ ដោយខ្លួនឯង ថាតើទង្វើនេះ គួរទទួលទោស ដែររឺទេ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន

ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន

ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន