ស្ត្រី​មាន​ផ្ទៃ​ពោះ​១៦​នាក់​ឆ្លង​វីរុស​ហ្ស៊ីនកា​នៅ​សិង្ហបុរី

ស្ត្រី​មាន​ផ្ទៃ​ពោះ​១៦​នាក់​ឆ្លង​វីរុស​ហ្ស៊ីនកា​នៅ​សិង្ហបុរី
សារព័ត៌មាន Channel News Asia បានផ្សាយថា ស្ត្រីមានផ្ទៃពោះសរុប ១៦នាក់ ត្រូវបានគេបញ្ជាក់ថា មានវីរុសហ្ស៊ីកា នៅឯប្រទេសសិង្ហបុរី បន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងវីរុសហ្ស៊ីកា នៅក្នុងប្រទេសនេះ កាលពីជិត ១ខែមុន។

Channel News Asia ដែលបានដកស្រង់សម្ដីអាជ្ញាធរសុខាភិបាលសិង្ហបុរី បានផ្សាយបន្តថា គ្រូពេទ្យស្ត្រីមានផ្ទៃពោះទាំងនោះ កំពុងតែតាមដានស្ថានភាពរបស់ពួកគេយ៉ាងជិតដិត ដើម្បីផ្ដល់ប្រឹក្សាយោបល់ និងការគាំទ្រ។

អាជ្ញាធរសុខាភិបាលសិង្ហបុរី បានបញ្ជាក់ថា គិតត្រឹមថ្ងៃម្សិលមិញ ការរីករាលដាលនៃវីរុសហ្ស៊ីកា មានចំនួនដល់ទៅ ៣៨៧ករណីហើយ នៅទូទាំងប្រទេសនេះ៕

ប្រភព៖ VOD, channelnewsasia

  • ស្ត្រី​មាន​ផ្ទៃ​ពោះ​១៦​នាក់​ឆ្លង​វីរុស​ហ្ស៊ីនកា​នៅ​សិង្ហបុរី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/25  Category:ជីវិតនិងសង្គម
Tags: