ម៉ូតូបុក និងរថយន្តបែនដឹកដី ស្លាប់អ្នកបើកបរម៉ូតូម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងយុវតីម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នា ជ្រុលទៅបុកជាមួយរថយន្តបែនដឹកដី កាលពីវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងអ្នករួមដំណើរពីក្រោយ ពុំត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ​ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1SC- 2130 ចំណែករថយន្តបង្ក មិនត្រូវបានគេស្គាល់ម៉ាកនោះទេ ក្រោយកើតហេតុ ព្យាយាមបើករត់គេចខ្លួន។

នគរបាលបន្តថា មុនពេលកើតហេតុ ​គេឃើញជនរងគ្រោះទាំងពីរ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ច្រាស់ទិសគ្នា បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលបោកនិងថ្នល់ ស្លាប់អ្នកបើកបើកបរម៉ូតូ ចំណែកអ្នករួមដំណើរពីក្រោយ ត្រូវបានគេដឹងថា ជាប្អូនជីដូនមួយ និងជនរងគ្រោះរងរបួសធ្ងន់ ដោយសារខ្ទាត់ធ្លាក់ចូលប្រឡាយទឹក ចំណែករថយន្តបង្ក បានព្យាយាមរត់គេចខ្លួន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា  នាព្រឹកទាបភ្លឺ ស្ថិតនៅម្តុំ ស្គន់លើផ្លូវជាតិលេខ០៦ភូមិពង្រឃុំស្តើងជ័យស្រុកជើងព្រៃ បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់។ 

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកជ្រះទិសគ្នាតែម្តង»។

សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន៖

១-លឹម.ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក)ភូមិសង្កែចុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង

២-ប៊ុន.ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។

៣-អាត់.ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​ (អ្នកដំណើរជិះឡានក្រុង)។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉ូតូបុក និងរថយន្តបែនដឹកដី ស្លាប់អ្នកបើកបរម៉ូតូម្នាក់

ម៉ូតូបុក និងរថយន្តបែនដឹកដី ស្លាប់អ្នកបើកបរម៉ូតូម្នាក់

ម៉ូតូបុក និងរថយន្តបែនដឹកដី ស្លាប់អ្នកបើកបរម៉ូតូម្នាក់