មើលស្បែកជើងស្បែក ព្រីម លីហ្សា យ៉ាងម៉េចដែរ ?

6 Videos


នៅក្នុងពិធីប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ជា កាលពីពេលថ្មីៗកន្លងមកនេះ ស្រីស្អាត ព្រីម លីហ្សា ក៏បានចូលរួមផងដែរ ដោយនាងបានបង្ហាញនូវម៉ូដសម្លៀកបំពាក់រួមជាមួយតារាបង្ហាញម៉ូដជាច្រើនរូបទៀត ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ពី ព្រីម លីហ្សា នោះគឺស្បែកជើងស្បែករបស់នាងពិតជាមានភាពស្រស់ស្អាតប្លែក ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

សម្រាប់ស្បែកជើងមួយគូដែល ព្រីម លីហ្សា ពាក់នៅថ្ងៃនោះ មើលទៅដូចជាខោវែងមួយ តាមពិតគឺស្បែកជើងកវែងដែលបានច្នៃម៉ូដឡើង ដោយអ្នកច្នៃម៉ូដជនជាតិវៀតណាម្នាក់ ដែលបានយកស្បែកជើងនេះ ទៅចូលរួមក្នុងពិធីបង្ហាញម៉ូដមួយដែលមានឈ្មោះថា Vietnam International Fashion Week នៅប្រទេសវៀតណាមកាលពីប៉ុន្មានខែមុន ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

គ្រាន់តែឃើញស្បែកជើងមួយគូនោះភ្លាម ព្រីម លីហ្សា បានសម្រេចចិត្តទិញស្បែកជើងមួយគូនោះភ្លែត ពីព្រោះនាងមានអារម្មណ៍ថា ស្រលាញ់ ពេញចិត្ត ហើយម៉ូដថ្មីនេះគឺប្លែកគួរឲ្យទាក់ទាញ ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

ទោះបីជា ព្រីម លីហ្សា ពុំព្រមបង្ហាញប្រាប់អំពីតំលៃស្បែកជើងមួយគូនេះថា មានតំលៃប៉ុន្មាន ប៉ុន្តែប្រភពស្និទ្ធជាមួយនាងបានបង្ហើបប្រាប់ថា ចំពោះស្បែកជើងមួយគូនេះផងដែរគឺមានតំលៃក្រោម៥០០ដុល្លារ មិនថ្លៃដូចជាស្បែកជើងម៉ាកល្បីៗដែល ព្រីម លីហ្សា បានពាក់កន្លងមកនោះទេ ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

តើស្បែកជើងមួយគូរបស់ ព្រីម លីហ្សា ដែលបានបង្ហាញនេះ ស្រស់ស្អាតដែរឬទេ ? ស្រមាប់អ្នក ដែលបានជួបជាមួយ ព្រីម លីហ្សា នាថ្ងៃនោះ សុទ្ធតែសរសើរពី ព្រីម លីហ្សា ថែមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយនាងទៀតផង ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន មានផេកមួយដែលបានដាក់ឈ្មោះ ព្រីម លីហ្សា ដែរនោះបានយករូបភាពរបស់ ព្រីម លីហ្សា ទៅប្រៀបប្រដូចនិងតារាបរទេសម្នាក់រហូតធ្វើឲ្យមានអ្នករិះគន់ ព្រីម លីហ្សា យ៉ាងចាស់ដៃ ។

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?

ក្រោយមក ព្រីម លីហ្សា បានចេញមុខប្រកាសថា ផេកមួយនោះមិនមែនជាផេករបស់នាងឡើយ គឺជាផេកក្លែងក្លាយ ដែលគេចង់ធ្វើបាបនាងប៉ុណ្ណោះ បច្ចុប្បន្ននាងមានផេកផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះ ៕

អាលីណា

មើលស្បែកជើងស្បែក ព្រីម លីហ្សា  យ៉ាងម៉េចដែរ ?