ព័ត៌មានចចាមអារ៉ាមស្នេហារវាង លី មិនហូ និង ថៃល័រ ស្វ៊ីស នៅតែបន្តវាយលុកខ្លាំង

6 Videos


ព័ត៌មានចចាមអារ៉ាមដែលមិនគួរឲ្យជឿបែបនេះហាក់បីឡើយតែមិនគួរកើតមាន តែអ្វីដែលហួសចិត្តនោះ គឺព័ត៌មាននេះកំពុងវាយលុកយ៉ាងខ្លាំងលើបណ្តាញអ៊ីនធឺរណេត ដែលមិនស្គាល់ប្រភពមួយចំនួន ។

ព័ត៌មានចចាមអារ៉ាមស្នេហារវាង លី មិនហូ និង ថៃល័រ ស្វ៊ីស នៅតែបន្តវាយលុកខ្លាំង

ពាក្យចចាមអារ៉ាមនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មានសាំងហ្គាពួរ Channel News Asia ដែលល្បីឈ្មោះខ្លាំងក្នុងអាស៊ី បានចុះផ្សាយអត្ថបទមួយបង្ហាញពីតារាប្រុស ៥ ដួងដែលស័ក្តិសម មានស្នេហាជាមួយតារាចម្រៀងអាមេរិក Taylor Swift ក្រោយពីនាងបានបែកបាក់ស្នេហានឹងមិត្តប្រុស តារាហូលីវូដ Tom Hiddleston កាលពីពេលថ្មីៗនេះ ។ ក្នុងចំណោមតារាប្រុសទាំង ៥ ដួងនោះរួមមានតារាហូលីវូដ Leonardo Dicaprio ឌីជេល្បីឈ្មោះ Drake អត្តពលិកហែលទឹកសាំងហ្គារពួរល្បីឈ្មោះ Joseph Schooling តារាចម្រៀងកូរ៉េ G-Dragon និង តារាសម្តែងរូបសង្ហា លី មិនហូ នេះឯង ។ អាស្រ័យហេតុនេះ ទើបព័ត៌មានចចាមអារ៉ាមនោះក៏បានលេចខ្លួនឡើងរហូតដល់ថ្នាក់អ្នកនាំពាក្យលោក លី បានចេញមុខបកស្រាយទៀតផង ។

ព័ត៌មានចចាមអារ៉ាមស្នេហារវាង លី មិនហូ និង ថៃល័រ ស្វ៊ីស នៅតែបន្តវាយលុកខ្លាំង

អ្នកនាំពាក្យលោក លី បាននិយាយបដិសេធទាំងស្រុងថា យើងគិតថានេះជាពាក្យចចាមអារ៉ាមមួយដែលមិនគួរឲ្យជឿបន្តិចសោះ លោក លី និង Taylor Swift ក៏មិនទាំងដែលជួបគ្នាម្តងណាឡើយ វាមិនពិត ១០០ % ។ ថ្វីបើមានការបកស្រាយបែបនេះ ហើយមានវាជាព័ត៌មានមិនគូរឲ្យជឿបន្តិចសោះ គេសង្កេតឃើញថា នៅតែមានបណ្តាញអ៊ីនធឺរណេត អន្តរជាតិមួយចំនួនកំពុងយកព័ត៌មាននេះ ចុះផ្សាយបន្តបន្ទាប់គ្នាជាច្រើន ។

ព័ត៌មានចចាមអារ៉ាមស្នេហារវាង លី មិនហូ និង ថៃល័រ ស្វ៊ីស នៅតែបន្តវាយលុកខ្លាំង

គួរបញ្ជាក់ដែរថា ពាក្យចចាមអារ៉ាមនេះមិនមែនជាការពិតឡើយ ព្រោះពេលនេះ លោក លី ក៏កំពុងមានទំនាក់ទំនងស្នេហាយ៉ាងស្និទ្ធស្នាលជាមួយមិត្តស្រី Suzy ដែលនរណាៗក៏បានដឹង ៕

ថាវរិទ្ធ   ( ប្រភព ៖ អលខេផប  )

ព័ត៌មានចចាមអារ៉ាមស្នេហារវាង លី មិនហូ និង ថៃល័រ ស្វ៊ីស នៅតែបន្តវាយលុកខ្លាំង