ទី​បំផុត​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អាច​រក​គ្រាប់​ដំបូង​ឲ្យ​ Man Utd បាន​ហើយ​

ប្រិយមិត្តប្រាកដជាដឹងហើយកីឡាករ Paul Pogba គឺជាកីឡាករដែលដែលថ្លៃបំផុតនាពេលបច្ចុប្បន្នដោយ Man Utd ចំណាយប្រមាណជា៩០លានផោនដើម្បីទិញគេពី Juventus ។

តែយ៉ាងណាតាំងពីចូលលេងឲ្យ Man Utd គេមិនបានបង្ហាញទម្រង់លេងនោះទេ ខណៈការបង្ហាញខ្លួន៥ប្រកួតមុនគេពុំអាចរកបាន១គ្រាប់ ដែលធ្វើឲ្យមានពាក្យឌឺដង ការ Troll ពាសបណ្ដាញសង្គមពីសំណាក់អ្នកគាំទ្រ Juventus ក៏ដូចជាអ្នកគាំទ្រក្លឹបមួយចំនួនផងដែរ ។

ទី​បំផុត​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អាច​រក​គ្រាប់​ដំបូង​ឲ្យ​ Man Utd បាន​ហើយ​

ប៉ុន្តែកាលពីយប់មិញនេះក្នុងការបង្ហាញខ្លួនប្រកួតទី៦ឲ្យ Man Utd ខ្សែបម្រើរូបនេះអាចកាត់បន្ថយការឌឺដងបានហើយជាមួយនឹងការរកបានគ្រាប់បាល់ដំបូងរបស់ខ្លួន ហើយវាក៏ជាអ្វីដែលអ្នកគាំទ្រ Man Utd ទន្ទឹងរង់ចាំផងដែរ ។


ទី​បំផុត​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អាច​រក​គ្រាប់​ដំបូង​ឲ្យ​ Man Utd បាន​ហើយ​

  • ទី​បំផុត​កីឡាករ​ថ្លៃ​បំផុត​ពិភព​លោក​អាច​រក​គ្រាប់​ដំបូង​ឲ្យ​ Man Utd បាន​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/25  Category:កីឡា
Tags: