សមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀន

6 Videos


តាមប្រភពព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ សមាជិកតារា ចម្រៀងនៅក្នុងក្រុមតន្ត្រី Under Lover តៃវ៉ាន់ លោក ហ៊ូ រុយអើ ត្រូវបានប៉ូលីសចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន ។

សមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀន

សាមីខ្លួនបានសារភាពថា ដោយសារតែគេងមិនលក់ទើបប្រើប្រាស់ដើម្បីរម្ងាប់អារម្មណ៍ ។ រហូតមកទល់ ពេលនេះតារាចម្រៀងរូបនេះមិនត្រឹមតែជក់កញ្ឆាតែមួយលើកប៉ុណ្ណោះទេ គឺជក់ញឹកញាប់ ។ ក្រោយពីធ្វើការសា កសួរនៅប៉ុស្តិ៍ប៉ូលីសពេញមួយថ្ងៃរួចមក គឺនៅវេលាម៉ោង ៧ យប់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយ បានបង់ប្រាក់ធានាចំនួន ១ ម៉ឺនដុល្លារតៃវ៉ាន់ ។ ក្រៅពីលោក ហ៊ូ រុយអើ គឺមិត្តស្រីរបស់លោកនាង លីន ឆាយធី និង មិត្តភក្តិរបសនាងគឺនាង យ៉ាង លីន ក៏ត្រូវបានចាប់ខ្លួនដែរ ។ តែពួកនាងបានប្រកែកថា មិនបានប្រើប្រាស់គ្រឿងញៀនទេ ហើយក្រោយពីមានការ ពិនិត្យទឹកនោមរួចមកប៉ូលីសក៏បានដោះលែងវិញ ។

សមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀន

ថ្ងៃដដែលនេះនៅក្នុងផ្ទះរបស់លោក ហ៊ូ ប៉ូលីសបានឆែកឆេរឃើញមានឧបករណ៍សម្រាប់ជក់កញ្ឆា ឧបករណ៍កិនកញ្ឆា និង កញ្ឆាទម្ងន់ ១,២៤ ក្រាម ។ ចំពោះនាង លីន ឆាយធី ក្រៅពីប្រកែកថា មិនបានប្រើគ្រឿងញៀនរួចមក នាងក៏បាននិយាយប្រាប់ ប៉ូលីសថា នាងក៏មិនបានដឹងថា មិត្តប្រុសរបស់នាងជក់កញ្ឆានោះទេ គឺស្មានតែជក់ថ្នាំជក់ធម្មតាប៉ុណ្ណោះ ។

សមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀន

ចំណែកឯលោក ហ៊ូ រុយអើ បន្ទាប់ពីត្រូវបានប៉ូលីសដោះលែងរួចមក ក៏ត្រូវបានក្រុមអ្នកកាសែតដែលឈររង់ចាំ នៅមុខប៉ុស្តិ៍ន៉ូលីសសួរថា តើមិត្តស្រីរបស់លោកមានដឹងទេថា លោកជក់កញ្ឆា? លោក ហ៊ូ ឈ្ងោកមុខ និង ដើរបាន ៣-៤ ជំហាន ទើបបែរមុខមកនិយាយដោយសម្លេងតិចៗថា អត់ទោស! នៅពេលក្រោយខ្ញុំនឹងនិយាយ ពន្យល់ប្រាប់អ្នកទាំងអស់គ្នា ៕ គ ឡេង

សមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀនសមាជិកក្រុមតន្ត្រី Under Lover តៃវ៉ាន់ ត្រូវប៉ូលិសចាប់ខ្លួនដោយសារប្រើគ្រឿងញៀន