មាស ថនស្រីណៃ ដេកឈឺ ៣ ខែ

6 Videos


មាស ថនស្រីណៃ បានបាត់មុខពីសិល្បៈជាច្រើនខែមកហើយ បន្ទាប់ពីមានវត្តមាននៅក្នុងរឿង « អត់ខ្វល់សំខាន់អូនស្អាត » ការបាត់មុខរបស់នាងត្រូវបានទស្សនិកជនជាច្រើនគិតថា នាងបានចាកចេញពីសិល្បៈ មានគ្រួសាររួចទៅហើយ ។ ជួបជាមួយ មាស ថនស្រីណៃកាលពីប៉ុន្មានថ្ងៃមុន នាងបានបញ្ជាក់ប្រាប់ថា នាង នៅបន្តអាជីពសិល្បៈដូចដើម គ្រាន់តែបីខែមុននាងឈឺ ទើបមិនសូវឃើញមុខ ។

មាស ថនស្រីណៃ ដេកឈឺ ៣ ខែ

មាស ថនស្រីណៃ ក៏បានចូលរួមនៅក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីប្រមូលថវិការជួយមន្ទីរពេទ្យ គន្ធបុប្ជា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៦ របស់និស្សិតពេទ្យនៃសកលវិទ្យាល័យន័រតុនផងដែរ មើលទៅ មាស ថនស្រីណៃ នៅតែស្រស់ស្អាត និងទឹកមុខស្រស់ស្រាយ គ្រាន់តែនាងធាត់ជាងមុនបន្តិច ។

មាស ថនស្រីណៃ ដេកឈឺ ៣ ខែ

មាស ថនស្រីណៃ បានឲ្យដឹងថា ការពិតទៅថ្ងៃនោះនាងមានសុខភាពមិនល្អទេ ប៉ុន្តែដោយសារឃើញកម្មវិធីនេះជាកម្មវិធីសប្បុរសធម៌ដើម្បីរកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ជា ទើបនាងខំប្រឹងចូលរួម នាងពិតជារំភើបចិត្តខ្លាំងណាសដែលបានចូលរួមកម្មវិធីនេះ ទោះបីជាមានភ្លៀងបន្តិចក្តីតែទាំងប្អូនៗនិងមិត្តសិល្បៈ សុទ្ធតែបានចូលរួមដោយក្តីស្រលាញ់ ។

មាស ថនស្រីណៃ ដេកឈឺ ៣ ខែ

ថ្វីត្បិតតែ មាស ថនស្រីណៃ បង្ហាញនូវទឹកមុខញញឹមស្រស់ស្អាត តែនាងបានឲ្យដឹងថា «ខ្ញុំឈឺជាច្រើនខែមកហើយ ទើបតែបានធូរស្រាលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ជំងឺរបស់ខ្ញុំគ្មានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែជាជំងឺផ្តាសសាយខ្លាំង ខ្ញុំក៏បានផ្អាកពីការសម្តែងប្រហែល៣ខែមកហើយ ប៉ុន្តែនៅពេលឆាប់ៗខាងមុខនេះ ខ្ញុំត្រៀមខ្លួនវិលទៅរក ការសម្តែងដូចដើមវិញហើយ »។

មាស ថនស្រីណៃ ដេកឈឺ ៣ ខែ

បន្ទាប់ពីគេងសម្រាកព្យាបាលជំងឺនៅផ្ទះអស់ពេលបីខែ មាស ថនស្រីណៃ ត្រៀមខ្លួននឹងវិលត្រឡប់ទៅវិស័យសម្តែងវិញហើយ នាងត្រៀមនឹងថតរឿងថ្មីៗជាបន្តបន្ទាប់ក្នុងពេលឆាប់ៗនេះ ៕ អាលីណា (20.09.16)

មាស ថនស្រីណៃ ដេកឈឺ ៣ ខែមាស ថនស្រីណៃ ដេកឈឺ ៣ ខែមាស ថនស្រីណៃ ដេកឈឺ ៣ ខែ