ប៉េតង់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ជុំ​សន្សំ​ពិន្ទុ​​នៅ​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​

ក្រុម​ប៉េតង់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ជុំ​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី​នៅ​ប្រទេស​វៀតណាម។ សម្រាប់​៣​វិញ្ញាសា​ដំបូង ក្រុម​ប៉េតង់​កម្ពុជា​ប្រកួត​បុរស​២​ទល់​២ កម្ពុជា​​បាន​យក​ឈ្នះ​​ក្រុម​ប៉េតង់​ចិន​ដោយ​លទ្ធផល​ ១៣-២។ ចំណែក​វិញ្ញាសា​នារី​២​នាក់​ទល់​២​នាក់​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ ម៉ាឡេស៊ី ៩-៤ និង​​វិញ្ញាសា​បុរស-នារី​២​នាក់​ទល់​២​នាក់​៖ កម្ពុជា​បាន​យក​ ឈ្នះ​ ឥណ្ឌូណេស៊ី​​ដោយ​លទ្ធផល​ ១៣-២៕

 

ប៉េតង់​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អ​ជុំ​សន្សំ​ពិន្ទុ​​នៅ​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​រូបថត​ប៉េតង់​កម្ពុជា​មុន​ការ​ប្រកួត (រូបថត៖ លន់ សាមឌី)

 

អត្ថបទ៖ ជាន ចាន់រ៉ា​