ក្បត់​ប្រពន្ធ​​​រួច​សរសេរ​សំបុត្រ​​ទុក​ឲ្យ​នាង ពេល​​​អាន​សំបុត្រ​​ដែល​នាង​តប​វិញ​ ស្ទើរ​បោក​ក្បាល

បុរសជាប្ដីម្នាក់បានលួចលាក់បង្កើតចំណងស្នេហាជាមួយនឹងប្អូនថ្លៃស្រីរបស់ខ្លួនក្បត់ចិត្តប្រពន្ធ នៅថ្ងៃមួយគាត់បានសម្រេចចិត្តប្រាប់ប្រពន្ធតាមត្រង់ថាចង់លែងលះ និងបានរើទៅរស់នៅខាងក្រៅជាមួយនឹងប្អូនស្រីរបស់នាង ហើយគាត់បានសរសេរសំបុត្រមួយច្បាប់ទុកឲ្យប្រពន្ធរបស់គាត់។ នៅក្នុងសំបុត្រនោះបានសរសេរថា ៖

ប្រពន្ធជាទីស្រលាញ់

បងសរសេរសំបុត្រនេះទុកឲ្យអូនដើម្បីប្រាប់អូនថាបងចាកចេញជារៀងរហូតហើយ។ បងធ្លាប់ធ្វើជាប្ដីល្អអស់រយៈពេល ៧ ឆ្នាំកន្លងមកហើយ ហើយបងមិនដែលទទួលបានការតបស្នងអ្វីមកសោះ។ ពីសប្ដាហ៍ចុងក្រោយនេះ គឺជាពេលវេលាដែលអាក្រកបំផុត ចៅហ្វាយរបស់អូនបានទូរសព្ទមកបងថាអូនបានទូរសព្ទមកបងថា អូនបានដាក់ពាក្យលាឈប់ពីការងារ។ កាលពីសប្ដាហ៍មុនអូនបានមកផ្ទះតែមិនបានចាប់អារម្មណ៍ថា បងបានកាត់សក់ បងបានចំអិនអាហារដែលអូនចូលចិត្ត និង ស្លៀកខោខ្លីម៉ាកថ្មីនោះទេ ។

អូនញ៉ាំអាហារត្រឹមតែ ២ នាទី ហើយមើលទៅហាក់ប្រែប្រួលខុសពីមុន និងបានដើរចូលទៅគេងបាត់បន្ទាប់ពីសម្លឹងមើលសាប៊ូដុះខ្លួនរបស់អូនរួច។ អូនមិនបានប្រាប់បងថាអូនស្រលាញ់បងទៀតនោះទេ ហើយអូនក៏លែងចង់រួមភេទជាមួយបងទៀតដែរ ជាងនេះទៅទៀត អូនមិនបានធ្វើរឿងជាច្រើនដែលពួកយើងធ្លាប់បានធ្វើក្នុងនាមជាប្ដីប្រពន្ធទៀតនោះទេ។ មិនខ្វល់ថាពេលនេះអូនបានក្បត់បង ឬ អូនឈប់ស្រលាញ់បងទៀតនោះទេ បងសុខចិត្តដើរចេញ។

ពីអតីតប្ដីរបស់អូន

សូមកុំព្យាយាមស្វែងរកបងអី ប្អូនស្រីរបស់អូន និងបង នឹងរើសទៅរស់នៅភាគខាងជើងរដ្ឋ Virginia ជាមួយគ្នា។

សូមឲ្យអូនរស់នៅបានសុខ

ប្រពន្ធណាមិនឈឺ ពេលដែលត្រូវលាឈប់ពីការងារហើយ ត្រលប់មកផ្ទះវិញស្រាប់តែឃើញសំបុត្របែបនេះ ប៉ុន្តែប្រពន្ធរបស់បុរសម្នាក់នេះថ្វីត្បិតតែឈឺមែនតែបានផ្ញើសំបុត្រតប់ទៅប្ដីវិញ ដែលសំបុត្រនោះអាចធ្វើឲ្យប្ដីរបស់នាងបោកក្បាល ឬ ដួូលទាំងឈរ។ អត្ថន័យក្នុងសំបុត្រនោះគឺ ៖

អតីតប្ដីជាស្រលាញ់

គ្មានថ្ងៃណាដែលខ្ញុំខឹងដូចជាថ្ងៃដែលខ្ញុំទទួលបានសំបុត្រពីលោកនោះទេ ។ នេះទើបជាធាតុពិតរបស់លោក ខ្ញុំបានរៀបការអស់រយៈពេល ៧ ឆ្នាំ ប៉ុន្តែប្ដីល្អគឺខុសឆ្ងាយពីអ្វីដែលលោកធ្លាប់ធ្វើកន្លងមក។ ម្យ៉ាងវិញទៀតកាលពីសប្ដាហ៍មុន ខ្ញុំក៏បានចាប់អារម្មណ៍ថាលោកទើបនឹងកាត់សក់ដែរ ប៉ុន្តែខ្ញុំមើលទៅលោកជាមួយនឹងម៉ូតសក់នោះគឺដូចជាស្រីអីញ្ចឹង ហើយម្ដាយរបស់ខ្ញុំធ្លាប់បានបង្រៀនខ្ញុំថា បើសិនជានិយាយចេញមកមិនល្អ កុំនិយាយល្អជាង ទើបខ្ញុំធ្វើជាមិនដឹងមិនឭតែម្ដងទៅ។ ហើយម្ហូបដែលលោកចម្អិនឲ្យខ្ញុំនោះ ខ្ញុំគិតថាប្រហែលជាលោកច្រឡំថាចម្អិនសម្រាប់ប្អូនស្រីខ្ញុំហើយ ពីព្រោះខ្ញុំឈប់បរិភោគសាច់ ៧ ឆ្នាំមកហើយ។ 

ចំណែកឯរឿងខោខ្លីម៉ាកថ្មីរបស់លោក ខ្ញុំឃើញហើយបែរមុខចេញពីព្រោះតែនៅលើខោនោះមិនទាន់បកស្លាកតម្លៃ 49.99$ នៅឡើយទេ ហើយនៅពេលនោះខ្ញុំបានបន់ថាសូមឲ្យនេះគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ ពីព្រោះព្រឹកថ្ងៃនោះ ប្អូនស្រីរបស់ខ្ញុំទើបតែខ្ចីលុយខ្ញុំចំនួន 50$។ ទោះបីជាបែបនេះមែន ខ្ញុំនៅតែស្រលាញ់លោក ហើយគិតថាពួកយើងអាចនឹងល្អប្រសើរឡើងវិញ។ ដោយហេតុដូចនេះហើយ ពេលខ្ញុំឈ្នះឡូតូជាង ១០ លានដុល្លារ ខ្ញុំក៏សម្រេចចិត្តលាឈប់ពីការងារនឹងទិញសំបុត្រយន្តហោះទៅប្រទេស Jamaica ចំនួន ២ សន្លឹក ដើម្បីទៅដើរកម្សាន្តជាមួយលោកដើម្បីឲ្យពួកយើងកាន់តែស្និតស្នាល ប៉ុន្តែពេលត្រឡប់មកដល់ផ្ទះភ្លាម លោកបានចាកចេញបាត់ទៅហើយ។

អ្វីគ្រប់យ៉ាងកើតឡើងសុទ្ធតែមានមូលហេតុ ខ្ញុំសង្ឃឹមថាលោកនឹងទទួលបានជីវិតមួយដ៏ពេញលេញ និងទទួលបាននូវជីវិតដែលលោកចង់បាន។ មេធាវីរបស់ខ្ញុំបាននិយាយថា សំបុត្រដែលលោកសរសេរទុកឲ្យខ្ញុំនោះ គឺមូលហេតុដែលធ្វើឲ្យលោកមិនអាចទទួលបានសូម្បីតែមួយកាក់មួយសេន បន្ទាប់ពីលែងលះតាមផ្លូវច្បាប់ជាមួយខ្ញុំ។

ហត្ថលេខា អតីតប្រពន្ធរបស់លោក ដែលមានលុយ ហើយមានសេរីភាពទៀត

មួយទៀត ខ្ញុំមិនដឹងថាខ្ញុំធ្លាប់ប្រាប់លោកឬ អត់ទេ ប៉ុន្តែប្អូនស្រីរបស់ខ្ញុំដែលស្រស់ស្អាត ការពិតកើតមកគឺមនុស្សស្រស់សង្ហារនោះទេ (ប្រុស) សង្ឃឹមថាវាមិនចោទជាបញ្ហានោះទេ។

 


ក្បត់​ប្រពន្ធ​​​រួច​សរសេរ​សំបុត្រ​​ទុក​ឲ្យ​នាង ពេល​​​អាន​សំបុត្រ​​ដែល​នាង​តប​វិញ​ ស្ទើរ​បោក​ក្បាល

  • ក្បត់​ប្រពន្ធ​​​រួច​សរសេរ​សំបុត្រ​​ទុក​ឲ្យ​នាង ពេល​​​អាន​សំបុត្រ​​ដែល​នាង​តប​វិញ​ ស្ទើរ​បោក​ក្បាល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/25  Category:ជីវិតនិងសង្គម
Tags: