ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!

6 Videos


ក្រោយពីសម្រាលបានកូនភ្លោះមកនោះ ជីវិតប្តីប្រពន្ធរបស់ពិធីការិនីតូចល្អិត ឈិន សុធារី កាន់តែសោះ កក្រោះ ។ ជារឿយៗ ឈិន សុធារី តែងតែថ្លាថ្លែងពីទុក្ខសោករបស់ខ្លួនតាមរយៈហ្វេសប៊ុក ហើយនៅពេលថ្មីៗនេះតារាមានកូនភ្លោះរូបនេះបាននិយាយថា ជាតិនេះស្នេហារបស់នាងឆាចោល… ។

ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!

ពេលនេះដែរ កូនភ្លោះប្រុស-ស្រីរបស់ ឈិន សុធារី មានវ័យប្រមាណជា ៧ ខែ និង មានមុខមាត់ស្អាតៗគួរឱ្យខ្នាញ់ តែយ៉ាងណាទំនាក់ទំនងរវាង ឈិន សុធារី និង លោក សុវណ្ណ មករា ហាក់មិនមានអ្វីប្រសើរឡើយ ។ ឈិន សុធារី តែងតែទៅណាមកណាជាមួយកូនភ្លោះប្រុស-ស្រីរបស់នាង ។ មានការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា លោក សុវណ្ណ មករា ជាស្វាមីមិនដែលចូលផ្ទះទេ តែអ្នកទាំងពីរហាក់មិនទាន់ដោះស្រាយតាមផ្លូវច្បាប់នៅឡើយ ។

ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!

កន្លងមក ឈិន សុធារី តែងតែអះអាងប្រាប់មិត្តភក្តិរបស់នាងថា ជីវិតស្នេហាជាតិនេះនាងឆាចោលហើយ គឺនាងជួបតែគូរកម្ម។ ក្នុងនោះក៏មានការលើកទឹកចិត្តពីមិត្តភក្តិថា ថ្ងៃណាមួយ ឈិន សុធារី នឹងបានជួបគូព្រេងដែលជាបុរសល្អ ដែលស្រឡាញ់នាងដោយស្មោះ រស់នៅរហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ។

ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!

ទោះបីពិធីការិនីមាឌតូចល្អិតរូបនេះ ដកខ្លួនចេញពីការងារសិល្បៈជាយូរក្តីតែមហាជននៅតែចង់ដឹងពីជីវិតឯកជនរបស់នាង ។ ម្នាក់ៗបានសម្តែងការអាណិតចំពោះជីវិតរបស់នាងដែលជួបការប្រេះឆា ទាំងវ័យក្មេងដូចនេះ ៕

ចេនី

ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!ឈិន សុធារី ត្អូញត្អែរថា ជាតិនេះឆាចោល!