លោក ប្រាក់ សុខុន អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​រួមគ្នា​បំបាត់​ហិង្សារ​ និពន្ធដោយ : រួបរួម       September-25-2016, 1:08 pm         541

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុខុន អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​រួមគ្នា​បំបាត់​ហិង្សារ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ថ្លែងនាមហាសន្និបាត UN។ រូបថត UN News Centerលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បានលើកឡើង​ក្នុង​សុន្ទរកថា ជា​ភាសា​បារាំង​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី​៧១ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ថា ពាក្យ​ដែល​សម្តៅលើ​សោកនាដកម្ម​ពិភពលោក គឺ «​ហិង្សា​»​។ លោក​បាន​អំពាវនាវ​ដល់​មេដឹកនាំ​ទាំងអស់​រួមគ្នា​ដើម្បី​ពង្រឹង​សន្តិសុខ​លើ​ពិភពលោក​។​

​នៅក្នុង​សុន្ទរកថា​៧​ទំព័រ​ជា​ភាសា​បារាំង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្រើនរំលឹក​ប្រាប់​មេដឹកនាំ​ពិភពលោក​នា​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) លើក​ទី​៧១ ថា មនុស្ស​សម័យកាល​នេះ គួរ​ទទួលបាន​ស្ថានភាព​ល្អប្រសើរ ដូច្នេះ​គេ​ត្រូវ​នាំគ្នា​លុបបំបាត់​ហិង្សា​ដែលជា​សោកនាដកម្ម​ដ៏​ធំ​។

​ហិង្សា​ដែល​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លើក​នោះ​នោះ គឺ​ហិង្សា​សង្គ្រាម ហិង្សា​ភេរវកម្ម ហិង្សា​ដែល​បង្ក​លើ​ជន​ស៊ីវិល លើ​កុមារ រួមទាំង​ហិង្សា​លើ​សត្វមានជីវិត​ដែល​រង​នូវ​ការបាត់បង់​ក្នុង​ចំនួន​យ៉ាងច្រើន​។

​លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​ធ្លាប់ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​ប្រូ​ក​ស៊ី (​សង្គ្រាម​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​) ហើយ​តែងតែ​ទទួលរង​សម្ពាធ​ឲ្យ​ជ្រើសរើស​ក្រុម​មួយ​។ ក្នុង​សន្ទរកថា​នោះ លោក ប្រាក់ សុខុន បានលើកឡើង​ពី​ភាពអយុត្តិធម៌​ជាច្រើន​ដែល​សហគមន៍​អន្តរជាតិ ធ្វើ​មកលើ​កម្ពុជា ហើយ​លោក​បាន​គូសបញ្ជាក់​ពី​ការប្តឹង​ងើប​លើក​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ក្រោយ​សម័យ​ខ្មែរក្រហម​៕

​សូម​ស្តា​ប់ស​ន្ទុ​រក​ថា​ទាំងស្រុង​របស់លោក ប្រាក់ សុខុន ជា​ភាសា​បារាំង​

ការបកប្រែ​ស​ន្ទុ​រក​ថា លោក ប្រាក់ សុខុន ទៅជា​ភាសា​អង់គ្លេស​