ចោរស្រីជើងល្អ ឆក់ខ្សែកក្មេងបានសម្រេច តែរត់មិនរួចត្រូវគេចាប់បានប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ចោរស្រីជើងល្អ ឆក់ខ្សែកក្មេងស្រីអាយុ៧ បានសម្រេចតែរត់មិនរួច ត្រូវឪពុកក្មេងស្រី ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ច នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចកន្លែងប្រគុំតន្ត្រី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកម្ដាយបាននាំកូនស្រីឈ្មោះ ទួន ស្រីនុត អាយុ៧ឆ្នាំ ទៅមើលការប្រគុំតន្ត្រីនៅជិតផ្ទះជួលរបស់ខ្លួន ខណៈដែលគាត់កំពុងតែឈរមើលការប្រគុំតន្ត្រីនោះ ស្រាប់តែជនសង្ស័យខាងលើ បានឆក់ខ្សែរកក្មេងស្រីនោះ បានសម្រេចតែរត់មិនរួចត្រូវឪពុកក្របួតជាប់ រួចប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ នគរបាលដដែល បញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ម៉ាប់ ហៅលក្ខ អាយុ២០ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរ ដើម្បីចាត់ការបន្ដ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត 

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះមានអាយុង២០ឆ្នាំ ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-7484 ជិះម្នាក់ឯង ពេលមកដល់កន្លែងកើតហេតុ ក៏មានជនសង្ស័យ ជិះម៉ូតូហុងដា ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់កាបួបពីនារីរងគ្រោះ បណ្តាលដួលបោកក្បាល ទៅនឹងថ្នល់៣ត្រឡប់បណ្ដាលឱ្យរងរបួសធ្ងន់ ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា នៅពេលជនសង្ស័យឆក់កាបួប ពីនារីរងគ្រោះនោះ មានការប្រទាញប្រទង់គ្នា ទើបដាច់ ខ្សែកាបូប ធ្វើឱ្យជនសង្ស័យ មិនអាចយកកាបូបនោះបានឡើយ ។ ក្រោយកើតហេតុ ជនសង្ស័យក៏បាន គេចខ្លួនបាត់ ស្រមោល ។ ចំណែកនារីរងគ្រោះត្រូវបានប្រជាពលរដ្ឋ រួមជាមួយសាច់ញាតិហៅ រថយន្ដសាមុយដឹក បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។

ចំពោះសម្ភារជនរងគ្រោះរួមមាន កាបូប ទូរស័ព្ទដៃ និងម៉ូតូ ត្រូវសមត្ថកិច្ចរក្សាទុកនៅប៉ុស្ដិ៍នគរបាលទឹកល្អក់៣ រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត