ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

បាន​ទៅ​កម្សាន្ត​នៅ​ភ្នំដា ​ដូច​ជា​បាន​ដាស់​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នឹក​ស្រមៃ​ពី​អតីតកាល​នៃ​ការ​កកើត​ទឹកដី​ខ្មែរ​សម័យ​ដំបូង។ ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត​ខេត្ត​តាកែវ មិន​ដែល​រំលង​ទៅ​ទស្សនា​ភ្នំដា​ ដើម្បី​ស្វែង​យល់​ពី​ការ​ចាប់ផ្តើម​ដំបូង​នៃ​ទីតាំង​កកើត​ទឹកដី​ខ្មែរ​សម័យ​ដើម ក៏​ដូចជា​បាន​ទស្សនា​ប្រាសាទ​ភ្នំ​ដា ដែល​សាងសង់​នៅ​លើ​កូនភ្នំ​កម្ពស់​ ៥០ ម៉ែត្រ។

 

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

 

ការ​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ដា ភ្ញៀវ​អាច​ជិះ​ទូក​ពី​ក្រុង​តាកែវ ប្រើ​ពេល​ជាង ៤៥ នាទី ដោយ​ត្រូវ​ចំណាយ​ពេល​ប្រហែល ៣៥ ដុល្លារ​អាមេរិក​។ ផ្ទុយ​ទៅ​វិញ ភ្ញៀវ​ទេសចរ​ក៏​អាច​ធ្វើដំណើរ​តាម​ផ្លូវ​គោក​ដោយ​គោលដៅ​ចេញ​ពី​ភ្នំ​ពេញ​តាម​ផ្លូវ​ជាតិ​លេខ ២ ដល់​ផ្លូវ​បំបែក​បត់​ឆ្វេង​ចូល​ទៅ​រមណីយដ្ឋាន​ភ្នំ​ជីសូរ​រួច​បន្ត​ទៅ​ខាងត្បូង​ប្រហែល ​៣៥​ គ​.​ម ទៀត​នឹង​ទៅ​ដល់​ស្រុក​អង្គរបុរី បន្ទាប់​មក​បន្ត​ដំណើរ​ចម្ងាយ​ប្រហែល ៥ គ​.​ម នឹង​ទៅដល់​ភ្នំ​ដា​។

 

ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” បាន​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​លេង​ភ្នំ​ដា ដោយសារ​មាន​ភាព​ងាយស្រួល និង​ណាមួយ​ដើម្បី​អាច​បាន​ទស្សនា​ទិដ្ឋភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ដង​ព្រែក និង​បាន​ថត​រូប​ទេសភាព​ប្លែកៗ​ ជាពិសេស​បាន​ទៅ​ផ្តិត​រូបភាព​នៅ​វត្ត​ប្រាសាទ​កំពង់​ហ្លួង និង​​គយគន់​សម្រស់​ផ្កា​ស្គន់​ដែល​រីក​ព្រោង​ព្រាត​លើ​ផ្ទៃ​ទឹក​នា​ខែ​វស្សា។

 

 

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា

ជិះ​ទូក​ទៅ​លេង​ភ្នំ​ដា កាត់​វត្ត​កំពង់​ហ្លួង គយគន់​ផ្កា​ស្គន់​បញ្ចេញ​សម្រស់​នា​ខែ​វស្សា
អត្ថបទ៖ ប៊ុណ្ណារ៉ា