ធ្មេចបើកៗ…! Pancake ក្លាយជាអ៊ំស្រីគេបាត់ ក្រោយប្អូនថ្លៃស្រីខ្លួន សម្រាលបានកូនស្រីម្នាក់ ដ៏គួរឱ្យស្រឡាញ់!

ថៃ៖  នាង Pancake  បានទទួលសមាជិកថ្មីម្នាក់ទៀត ក្រោយពេលប្អូនថ្លៃស្រីរបស់ខ្លួនទើបតែសម្រាលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ។

សម្រាប់នាង Patcha ភរិយាវ័យក្មេងរបស់លោក Putteros ដែលត្រូវជាប្អូនប្រុសបង្កើត របស់នាង Pancake វិញ មានសេចក្តីរីករាយណាស់ដែរ បន្ទាប់ពីបានសម្រាលកូនស្រីម្នាក់នេះរួច។ ក្នុងនោះដែរខាងមន្ទីរពេទ្យ Viphawadi ក៏បានប្រាប់ទិន្នន័យបញ្ជាក់លំអិតតាមក្រោយ អំពីទារិកាដ៏ស្រស់ស្អាតនេះថា គេមានទម្ងន់ ៣,១៣០ក្រាម និងមានប្រវែង ៥៩សង់ទីម៉ែត្រផងដែរ។

ដើម្បីធ្វើការអបអរជាមួយនឹងរឿងដ៏សែនរីករាយឥតឧបមានេះ មិនបង្អង់យូរនាង Pancake ក៏បានបង្ហាញរូបភាពក្មួយស្រីដែលគួរឱ្យក្នាញ់របស់នាង នៅលើបណ្តាញសង្គម Instagram ជាលើកដំបូង។  នាងបានសរសេរសារមួយឃ្លា ដែលមានចំណងថា៖ «Welcome new member of Jamikorn's Family» មានន័យថា «សូមស្វាគមន៍ការមកដល់របស់សមាជិកថ្មី នៃក្រុមគ្រួសារ Jamikorn»។

ក្រៅពីនេះ  នាង និងសមាជិកក្នងក្រុមគ្រួសារទាំងមូល ក៏បានរៀបចំចាត់ចែងនូវពិធីជប់លៀងទទួលស្វាគមន៍តូចមួយផងដែរនៅមន្ទីរពេទ្យ។ ស្ថិតក្នុងបរិយាកាសដ៏រីករាយនេះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានបង្ហោះសារ នពរគ្រួសារពួកនាង ជាច្រើន ជាពិសេសគឺចូលរួមអបអរសាទរជាមួយនាង Pancake ផ្ទាល់តែម្តង ដែលក្នុងពេលនេះបានក្លាយទៅជាអ៊ំស្រីរបស់គេម្នាក់ទៅហើយ។

ដំណឹងល្អ និងទង្វើទាំងនេះ ពិតជាបានធ្វើឱ្យលោក Putteros និងនាង Patcha ជាភរិយាញញឹមបិទមាត់មិនជិត ព្រមទាំងមានមោទនភាពខ្លាំងណាស់ រកអ្វីមកថ្លែងសឹងមិនចេញ។ គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាមួយគូនេះ បានរៀបអាពាហ៍ពិពាហ៍ កាលពីដើមឆ្នាំកន្លងទៅ​ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦៕

តោះយើងទៅទស្សនាកម្រងរូបភាពដ៏រីករាយ ក្នុងក្រុមគ្រួសាររបស់នាង Pancake បន្តិចទៅមើល៍៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload