ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ប្តី​ប្រពន្ធ​១​គូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ រហូត​ផ្ទុះ​ហិង្សា ដោយ​បុរស​ជា​ប្តី​បាន​ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្រហារ​ប្រពន្ធ​១៦​កាំបិត បន្ទាប់​មក​ចាក់​ខ្លួនឯង​៤​កាំបិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​កូន​តៀម​ផ្ទាល់​ដី ក្នុងភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ ខឹ​ម សឿ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​មេ​ង​ក្រោម ឃុំ​រូង ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ ហែម ផល្លា អាយុ​២៨​ឆ្នាំ បាន​រៀប​ការ​ទៅ​តាម​ប្រពៃណី​ជាមួយនឹង​បុរស​ឈ្មោះ យិ​ន សុខ​ឡេ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាស៊ីន ឃុំ​រូង ដោយ​បាន​រួម​រស់នៅ​ជាមួយ​គាត់​បាន​ជាង​១​ឆ្នាំ ក្រោយមក​បាន​ចាកចេញ​ទៅ​រស់នៅ​ខាង​ប្តី ប្រកប​របរ​ធ្វើ​ចម្ការ​ដើម្បី​ដោះស្រាយ​ជីវភាព ដោយ​រស់នៅ​ក្នុងផ្ទះ​តៀម​មួយ​ផ្ទាល់​ដី ។

ស្ត្រី​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពេល​ដែល​កូនស្រី​គាត់​មាន​ប្តី​មក​ពុំដែល​មាន​សុភមង្គល​ក្នុង​ទេ ដោយ​ក្នុង​១​ឆ្នាំទៅ​២​ឆ្នាំ​ឈ្លោះ​គ្នា​ម្តង តែ​មិន​បាន​ប្តឹង​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រូង​ឡើយ ។ ក្នុង​ពេល​មួយ​នោះ​គាត់​បាន​ប្រាប់​ទៅ​កូនស្រី​ឈ្មោះ ផល្លា ឲ្យ​លែងលះ​ប្តី​ទៅ មក​រស់​ជាមួយ​ម្តាយ​វិញ​មក ចំណែក​កូនប្រសារ​ប្រុស​ឈ្មោះ សុខ​ឡេ​ង ទុក​ឲ្យ​គេ​រកប្រពន្ធ​ទៀត​ទៅ តែ​កូនស្រី​បាន​និយាយ​តបត​មក​គាត់​ថា «​ម៉ែ ! ប្រសិនបើ​ខ្ញុំ​មក​រស់​ជាមួយ​ម៉ែ​វិញ ក៏​នៅ​តែ​យ៉ាប់​ដដែល​» សុខចិត្ត​រួមរស់​ជាមួយ​ប្តី​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ប្រហែល​១០​ឆ្នាំ​ហើយ ។

ប្រភព​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ កូនស្រី​ត្រូវ​បាន​គេ​ដឹក​មក​ដល់​ផ្ទះ​គាត់ ដោយ​មាន​ស្នាម​ចាក់​ត្រូវ​ពោះ​រហូត​ដល់​ទៅ​១៦​កន្លែង មាន​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ ចំណែក​កូនប្រសារ​វិញ​ក៏​បាន​ដឹក​មក​បន្តបន្ទាប់​តាម​ម៉ូតូ​ដែរ ដំបូង​មិនដឹង​ថា រឿងហេតុ​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ ក៏​ប្រញាប់​នាំ​គ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ និង​បាន​នាំ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រហូត​ដល់​ពេល​ដែល​កូនស្រី​គាត់​បានដឹង​ខ្លួន​ឡើង ក៏​និយាយ​ប្រាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ថា ចំពោះ​មូលហេតុ​ដែល​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នេះ គឺ​ដោយសារ​តែ​ដំបូង​មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​មក​ទិញ​ឆ្នោត លុះ​ពេល​ដែល​ប្តី​ឮ​និយាយ​ជាមួយនឹង​បុរស​ផ្សេង ក៏​កើត​ទៅ​ជា​រឿង​ប្រចណ្ឌ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​តឹងសរសៃក​រៀង​ៗ​ខ្លួន ទោះបីជា​ប្រពន្ធ​ខំ​ពន្យល់​ពី​ហេតុផល​ប្រាប់​ប្តី​យ៉ាងណា ក៏​ប្តី​មិន​បាន​យល់​ស្រប​តាម​ដែរ ។ ទីបំផុត​ប្តី​បាន​យក​កូនកាំបិត​មក​ចាក់​ប្រហារ​ប្រពន្ធ​ត្រូវ​ពោះ​រហូត​ដល់​ទៅ​១៦​កន្លែង​បណ្តាល​ឲ្យ​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ ប្តី​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់​ក៏​បាន​យក​កូនកាំបិត​នោះ​មក​ចាក់​ត្រូវ​ត្រង់​ពោះ​ខ្លួនឯង​៤​កាំបិត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដួល​ដេក​ក្នុងផ្ទះ​តៀម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​យ៉ាងណា​ក្តី បុរស​ជា​ប្តី​បាន​ស្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​កញ្ញា​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​បាន​ដឹក​ត្រឡប់​ទៅ​ស្រុក​មេមត់​វិញ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​ជា​ប្រពន្ធ​កំពុង​សង្គ្រោះ​បន្ទាន់​នៅឡើយ ដោយ​ដាក់​ប​ញ្ជូ​ល​ខ្យល់​អុក​ស៊ី​សែន ហើយ​គ្រូពេទ្យ​បាន​បង្ហើប​ប្រាប់​ថា​មិនសូវ​សង្ឃឹម​ទេ ។

លោក សាត លី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រូង បាន​ប្រាប់​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នោះ​បាន​រៀប​ការ​ជាង​១០​ឆ្នាំ​មក​ហើយ​មិន​មានកូន​នោះ​ទេ ហើយ​តែងតែមាន​ភាព​រកាំរកូស​ជា​ញឹកញាប់ ។ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ជា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​បុរស​ជា​ប្តី​បាន​យក​កាំបិត​មក​ចាក់​ប្រពន្ធ ហើយ​នឹក​ស្មានថា​ប្រពន្ធ​ស្លាប់ ក៏​បាន​ចាក់​ខ្លួនឯង​តាម​ក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​គោ​យន្ត​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ និង​បាន​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់ តែ​បុរស​ជា​ប្តី​បាន​ស្លាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ព្រោះតែ​រឿង​លុយ​១​ម៉ឺន​រៀល​ បាន​កើតជា​ជម្លោះ​រហូត​ កូនប្រុស​យក​កន្ត្រៃ​ចាក់​ឪពុកចុង​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ កន្លងទៅ ស្ថិត​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សាន ម៉ា​លី​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ចាន់ នឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។ ចំណែក​ជន​ដៃដល់​ជា​កូនចុង​ឈ្មោះ ប៊ុ​ន សេង អាយុ​១៨​ឆ្នាំ ។

តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្តី​មុន​បានកូន​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់ ហើយ​ប្តី​គាត់​តែងតែ​ដើរ​លេងបៀ​ មិន​គិត​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​ទេ ក៏​បាន​លែងលះ​គ្នា ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​កូន​៤​នាក់ ។

បន្ទាប់​ពី​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ ក៏​បាន​ស្គាល់គ្នា​ជា​ឈ្មោះ សាន ម៉ា​លី​ន ជា​បុរស​ពោះម៉ាយ​កូនស្រី​ម្នាក់​អាយុ​ជាង​១០​ឆ្នាំ ក៏​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​៧​ឆ្នាំ​មក​ហើយ តែ​មិន​មានកូន​ទេ គឺ​រស់នៅ​ជាមួយ​កូន​របស់​ប្រពន្ធ​ ទាំង​៤​នាក់ ចំណែក​កូនស្រី​ប្តី​រស់នៅ​ស្រុក​កំណើត​ឯណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប្តី​គាត់​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ គ្មាន​សុភមង្គល​នៅ​ក្នុង​គ្រួសារ​ទេ រហូត​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត​ចេះ​ផឹកស្រា​ដែរ នៅ​ថ្ងៃ​កើតហេតុ​គាត់​បាន​ទៅ​ជួយ​ធ្វើការ​ប្តី​ចប់​ម៉ោង ហើយ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​ស្រី​ៗ​ជា​កម្មករ​សំណង់​ដូច​គ្នា ចំណែក​បុរស​ជា​ប្តី​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មួយ​វង់​ផ្សេង​គ្នា ។

លុះ​ផឹកស្រា​ស្រវឹង​ហើយ​គាត់​បាន​ដើរទៅ​សុំ​លុយ​១​ម៉ឺន​រៀល​ពី​ប្តី​ដើម្បី​យក​ទៅ​ទិញ​ម្ហូប​ហូប​ទាំងអស់​គ្នា ពេល​នោះ​បុរស​ជា​ប្តី​បាន​សួរ​ថា​យក​លុយ​ទៅ​ណា អញ​អត់​មាន​លុយ​ទេ ប្រពន្ធ​ក៏​បាន​សួរ​ថា ចុះ​លុយ​ដែល​ទើបនឹង​បើក​ល្ងាច​មិ​ញ​នោះ ហើយ​លុយ​នេះ​យក​ទៅ​ទិញ​ម្ហូប​ស៊ី​ទាំងអស់​គ្នា​តើ ទើប​ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា ស្រប​ពេល​នោះ​កូនប្រុស​ឈ្មោះ ប៊ុ​ន តូច អាយុ​១៣​ឆ្នាំ បាន​ដើរមក​ឃើញ​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា​ក៏​បាន​និយាយ​ថា មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ឈ្លោះប្រកែក​គ្នា គ្មាន​សុភមង្គល​សោះ ធ្វើ​ឲ្យ​បុរស​ជា​ឪពុកចុង​ខឹង​បាន​ចាប់​កូនប្រុស​បោក ក៏​ត្រូវ​កូនប្រុស​ច្បង​ឈ្មោះ ប៊ុ​ន សេង អាយុ​១៨​ឆ្នាំ ឃើញ​ឪពុកចុង​វាយ​ប្អូនប្រុស​ក៏​បាន​យក​កន្ត្រៃ​កាត់​ក្រចក​ដែល​មាន​ចុង​ស្រួច​ចាក់​ឪពុកចុង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ដោយឡែក​អ្នក​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខាងលើ​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា​ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែ​រឿង​លុយកាក់ ហើយ​ប្តី​ប្រពន្ធ​នេះ​ផឹកស្រា​ទាំង​២​នាក់​ទៀត​ស្រវឹង​ពេល​ណា​តែងតែ​ឈ្លោះប្រកែក​គ្នា​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​កូន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត