អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !

6 Videos


អាណូនៅតែមានតម្លៃខ្លួនខ្ពស់ជាក់ស្តែងក្នុងការថតស្ប៉តពាណិជ្ជកម្មសំអាងការម្តងនាងស៊ីថ្លៃ ៨០០ដុល្លារ ដោយថតប្រមាណជា១០ឈុត។បើលើសពីនេះនាងគិតតម្លៃផ្សេង។ ក្នុងនោះក៏មានការ និយាយ ថា តម្លៃនេះខ្ពស់គួរសម បើប្រៀបធៀបជាមួយតារាជំនាន់ក្រោយ ។

អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !

អាណូ បានបង្ហាញមុខក្នុងសិល្បៈជាថ្មីម្តងទៀត ។ នាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ មហាជននិងម្ចាស់ផលិតកម្មនានា។ នាងបានលេចមុខក្នុងស្ប៉តពាណិជ្ជកម្ម សំអាងការ ទស្សនាវដ្តី និងកម្ម វិធីទូរទស្សន៍នានា។ដោយឡែកសម្រាប់ពិធីការិនីនាងកំពុងពិចារណាទូរទស្សន៍ថ្មីមួយដែលត្រៀមនិងដំណើរការនៅឆ្នាំក្រោយនេះ ។

អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !

អ្វីដែលកត់សំគាល់នោះ ទោះបីជាមានវ័យដល់ទៅ ៣៦ ឆ្នាំក៏ពិតមែន តែ អាណូ នៅតែមានសម្រស់ ស្រស់ស្អាតជាពិសេសនៅពេលនាងតុបតែងខ្លួនបែបទាន់សម័យ។ជាពិសេសនាងនៅតែមានតម្លៃខ្លួន ខ្ពស់ ។ សម្រាប់ការថតសំអាងការនាងស៊ីថ្លៃ ៨០០ ដុល្លារនិងថតរឿងដុំនាងស៊ីប្រមាណជា ៣០០០ ដុល្លារ។ មានការនិយាយថាតម្លៃខ្លួនអាណូ ខ្ពស់មិនចាញ់តារាល្បីវ័យក្មេងប៉ុន្មានឡើយ ។

អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !

អាណួ បានអះអាងថា មាន គេទាក់ទងនាងថតរឿងជាបន្តបន្ទាប់ តែនាងបដិសេធ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ តែនាងអាចសម្តែងបានមិនថា តួឯក តួរង និង តួបែបណានោះឡើយ ៕

ចេនី

អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !អាណូ ថតសម្អាងការម្តង ស៊ី ៨០០ ដុល្លារ !