៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន

6 Videos


ការតាមដានរកនូវជំងឺមហារីកដៃស្បូនអោយបានទាន់ពេលវេលាគឺពិបាកនឹងដឹងណាស់ ព្រោះវាមិនបានលេច នូវសញ្ញាណាមួយអោយដឹងជាមុននោះឡើយ ។

ជាទូទៅជំងឺមហារីកប្រភេទនេះ គឺជាជំងឺមហារីកដ៏គ្រោះថ្នាក់និងគួរអោយបារម្ភបំផុតចំពោះស្ត្រីទូទៅនៅពេលវាវិវឌ្ឍន៏ដល់ដំណាក់កាលកោសិកាក្លាយជាជំងឺមហារីកពេញលេចហើយនោះទើបបានដឹងជាក្រោយ ។ អ្វីដែលស្ត្រីគួរធ្វើនិងការពារនោះគឺត្រូវទៅជួបគ្រូពេទ្យធ្វើការតាមដានពិនិត្យអោយបានទៀងទាត់ដើម្បីរកនូវជំងឺនេះ ដើម្បីការពារកុំអោយវាវិវឌ្ឈន៍ជ្រុលពេលទៅជាជំងឺមហារីកបាន ហើយវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពមួយទៀតគឺត្រូវពិនិត្យលើរបបអាហារប្រចាំថ្ងៃ ។

ខាងក្រោមនេះជាវិធីបង្ការមួយចំនួនដែលស្ត្រីគួរស្វែងយល់ ៖
១. កុំពិសាអាហារសាច់ក្រហមនិងសាច់កែច្នៃ ៖
នេះមិនមានន័យថាអ្នកត្រូវតមដាច់ខាតមិនពិសារសាច់ក្រហមទាំងស្រុងនោះទេ ។ ប៉ុន្តែអ្នកត្រូវកាត់បន្ថយ បរិមាណដែលត្រូវពិសារ ព្រោះតាមការសិក្សាខ្លះបានបង្ហាញអោយឃើញថាសាច់ក្រហមគឺជាកត្តាជួយជម្រុញ ល្បឿននៃការកើតជំងឺមហារីកដៃស្បូនជាងសាច់ធម្មតារហូតដល់ទៅ ២ដង ជាងអ្នកដែលមិនពិសារសាច់ ក្រហម និងសាច់ស្រស់ ។

៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន

២. ពិសារទឹកតែ ៖
បើអ្នកពិសារទឹកតែក្តៅឧណ្ហៗមិនថាតែបៃតងឫតែអ្វីនោះទេ គឺពិតជាអាចជួយសង្គ្រោះជីវិតអ្នកពីការឈានទៅកើតជំងឺមហារីក ។ តាមការសិក្សាបានរកឃើញថា ក្នុងសារធាតុទឹកតែមានសមាសធាតុសំខាន់ៗមួយចំនួនជួយបង្កើនសុខភាព និងអាចកាត់បន្ថយការឈានទៅកើតជំងឺមហារីកគ្រប់ប្រភេទបាន ជាពិសេសសារធាតុ ហ្វ្លេវ៉ូណូអ៊ីត (flavonoids),អេពីហ្គាឡូកាតេឈីន ៣ (epigallocatechin-3) ដែលជាសារធាតុសកម្មជួយប្រឆាំងបញ្ហារលាក និងពង្រឹងប្រព័ន្ធភាពស៊ាំនឹងរាងកាយ ។ អ្នកជំនាញតម្រូវអោយអ្នកពិសារទឹកតែយ៉ាងហោចណាស់អោយបាន ២ពែងតូចល្មមក្នុងមួយថ្ងៃ នោះវានឹងជួយកាត់បន្ថយអត្រាឈានទៅកើតជំងឺមហារីកបាន ៣១% ។

៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន

៣. ពិសារបន្លែបៃតង ៖
អាហារបៃតងគឺជាអាហារដែលមានកម្រិតកាឡូរីទាប និងផ្ទុកអាហារកាកសរសៃច្រើន ។ ជាទូទៅអាហារ បៃតងគឺជាអាហារដែលសំបូរអាហារូបត្ថម្ភដ៏ច្រើនជួយការពារមិនអោយឈានទៅកើតជំងឺមហារីកនានា និងជួយកាត់បន្ថយមិនអោយកើតជំងឺបេះដូងបានផងដែរ ។ អាហារបន្លែបៃតងមួយចំនួនមានសារធាតុសកម្ម និងវីតាមីនជួយប្រឆាំងនឹងជំងឺមហារីកមានដូចជា ស្ពៃក្តោប ប្រូកូលី ស្ពៃពួយឡាំង ខាត់ណា ស្ពៃចង្កឹះ និងបន្ថែបៃតងផ្សេងទៀត ក៏មានផ្ទុកវីតាមីន D, A, E និងសារធាតុ ស៊ុលហ្វូរ៉ាប៉ាន (sulforaphane) ដែលជាសារធាតុមួយជួយប្រឆាំងជាតិពុល កាកស៊ីណូហ្សែន ចេញពីរាងកាយ ។

៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន

៤. ពិសារក្រូចគ្រប់ប្រភេទ ៖
ផ្លែក្រូចទូទៅដូចជាក្រូចឆ្មា ក្រូចពោធិសាត់ ក្រូចថ្លុង ក្រូចខ្វិច និងក្រូចសើចក្តី មានប្រមូលផ្តុំនូវសារធាតុ ហ្វ្លេវូណូអ៊ីតច្រើនជួយកម្ចាត់សារធាតុពុលនិងសារធាតុកាកស៊ីណូហ្សែនផ្សេងៗដែលប្រមូលផ្តុំក្នុងរាងកាយ ។ ហើយសារធាតុដែលមាននៅក្នុងក្រូចទាំងនោះនឹងជួយពង្រឹងកោសិកាអោយរឹងមាំ ប្រឆាំងនិងការពារកោសិការមិនអោយខូចនិងឈានទៅកើតជំងឺមហារីក ។ តាមការសិក្សាបង្ហាញអោយដឹងថា ជំងឺមហារីកដៃស្បូនរបស់ស្ត្រីអាចបញ្ជៀសបានដោយការពិសារទឹកក្រូចសុទ្ធស្រស់យ៉ាងហោចណាស់អោយបាន ១កែវធំក្នុងមួយថ្ងៃ ជាពិសេសចំពោះអ្នកមានជំងឺមហារីករួចហើយ និងកំពុងព្យាបាលដោយថ្នាំឫការបាញ់កាំរស្មីព្យាបាលក្តី ការពិសារទឹកក្រូចក៏អាចជួយកាត់បន្ថយនិងបង្អាក់កោសិកាមិនអោយវិវឌ្ឈន៏បន្តរីករាលដាលទៅមុខទៀត ។

៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន

៥. កុំពិសារស្ករច្រើនពេក ៖
វាពិបាកនឹងជៀសផុតពីរសជាតិមួយនេះណាស់ ព្រោះក្នុងអាហារប្រចាំថ្ងៃភាគច្រើនមានផ្ទុកនូវជាតិផ្អែមច្រើន ហើយជំងឺមហារីកក៏ចូលចិត្តជាតិផ្អែមច្រើនដែរដើម្បីវិវឌ្ឈន៍ខ្លួនទៅមុខ ។ ជាតិស្ករជួយបង្កើននិងពន្លៀនជំងឺ មហារីកអោយឈានដល់ដំណាក់កាលចុងក្រោយ ជាទូទៅកោសិកាជំងឺមហារីកវាងាយស្រូបយកជាតិស្កររហូតដល់ទៅ ១០ដងលឿនជាងកោសិកាធម្មតា ។ ជាតិស្ករក៏បង្ករលក្ខណៈអំណោយផលក្នុងការកើនឡើងនូវ សារធាតុអាស៊ីតនិងពន្លឿនកោសិកាមហារីកកាន់តែរីកដុះដាលថែមទៀត ។ ដោយឡែកដូចអ្នកធ្លាប់ដឹងហើយ ថាការពិសារអាហារមានជាតិស្ករច្រើន វានឹងបង្ករអោយកើតជំងឺធាត់ជ្រុល និងបង្ករនូវផលប៉ះពាល់សុខភាព មួយចំនួនផងដែរ ៕ សុផល
៥ ចំណុច គួរដឹងដើម្បីជៀសវាង កើតជំងឺមហារីកដៃស្បូន