ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?

6 Videos


តារាសម្ដែងស្រីសិចស៊ី ឌុច លីដា មួយរយៈចុងក្រោយនេះ នាងហាក់មានភាពលេចធ្លោទ្វេឡើង ក្រោយពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយពេញទឹកពេញដីក្រោយប្រធានបទក្នុងន័យតែមួយថា តារាស្រីរូបនេះ កោត្រងោលដើម្បីថតរឿងឱ្យចិននៅឯប្រសាទអង្គរវត្ត ។

ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?

បន្ទាប់ពីភាពល្បីល្បាញរបស់នាង បានធ្វើឱ្យកក្រើកពេញពិភពសិល្ប ក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនោះ តារាសម្ដែងស្រីដ៏លេចធ្លោមួយដួងនេះ បានសរសេររៀបរាប់ពីនំកងខ្មែរយើង មិនតែប៉ុណ្ណោះថែមទាំងមានភ្ជាប់មកជាមួយនូវកំណាព្យមួយឃ្លាដ៏មានអត្ថន័យទៀតផង ។

ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?

ឌុច លីដា បាននិយាយរៀបរាប់ថា «នំកងនំចំណីខ្មែរបុរាណ ធ្វើឡើងពីម្សៅអង្ករដំណើប ល្ងរ ព្រមទាំងស្ករត្នោត។ ប្រជាជនខ្មែរចូលចិត្តបរិភោគជាចំណីលៀងមាត់ ឬ សម្រន់ការឃ្លាន ។ នំកងអើយ…. នំគាប់ ជ្រលក់ស្ករទ្រាប់ ឆីឆ្ងាញ់ពិសា, នំកងស្រុកស្រែ ផ្តិតស្ករត្នោតរៀមរ៉ា ចែកញាតិកា ពិសាឆ្ងាញ់មាត់ ….» ។

ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?

នៅក្នុងនោះដែរ តារាស្រីដែលកំពុងឡើងកូដខ្លាំងខាងការសម្ដែងរូបនេះ មិនត្រឹមតែនិយាយពីនំកងតែមួយមុខទេ នាងថែមទាំងបានអំពាវនាវលក់នូវអាវនំកងទៀតផង ដែលនេះក៏ជាទង្វើមួយប្លែកភ្នែក និងអាចជួយលើកតម្កើនផលិតផលខ្មែរយើងទៀតផង ៕ BeBe

ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?ឌុច លីដា និយាយអ្វីខ្លះពី «នំកង» ខ្មែរយើង?