បន្តិចទៀត​នេះ សម្តេចម៉ែ​នឹង​យាង​គោរព​វិញ្ញាណ​ក្ខ​ន្ធ​បុរស​ដែល​ជួយ​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់

រាជធានី​ភ្នំពេញ ៖​ប្រភព​ពី​មន្ត្រី​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) ស្ថាបនិក​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា ២០១៦ ព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ​សីហ​នុ (​សម្តេចម៉ែ​) នឹង​យាង​គោរព​វិ​ញ្ញា​ក្ខ​ន្ឋ​លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ នៅ​ទីតាំង​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្ថិត​ក្នុងផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។