ផ្កាយរណបចិនអាចផ្តល់ទិន្នន័យជាក់លាក់ លើការតាមដានឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិក

បណ្តាញសារព័ត៌មាន​បរទេស​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ផ្កាយ​រណប​ Gaofen-4​ (GF-4)​ ដែល​ឋិត​ក្នុង​ចង្កោម​ផ្កាយ​រណប​ Gaofen​ របស់​ចិន​ អាច​ផ្តល់​ទិន្នន័យ​យ៉ាង​ជាក់លាក់​ និង​ជា​ប្រចាំ​លើ​ការ​តាមដាន​ឃ្លាំមើល​នូវ​សកម្មភាព​នាវា​ផ្ទុក​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ ហើយ​ក៏​អាច​កាត់​បន្ថយ​ក្តី​ព្រួយបារម្ភ​បាន​យ៉ាងច្រើន​ចំពោះ​ទីក្រុង​ប៉េ​កាំ​ង​ ដែល​កន្លង​មក​ធ្លាប់​កោតញញើត​នឹង​នាវាចម្បាំង​របស់​អា​មេ​រិ​ក​ ព្រោះ​ជា​មូលដ្ឋានទ័ព​ដ៏​សំខាន់​បំផុត​នៅ​លើ​ដែនសមុទ្រ​ ដែល​អាច​បំ​លាស់​ទី​គ្រប់ពេលវេលា​ ព្រមទាំង​បម្រើ​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​ទៅ​កាន់​គោលដៅ​សត្រូវ​ដែល​បាន​កំណត់​ ។​

ផ្កាយរណបចិនអាចផ្តល់ទិន្នន័យជាក់លាក់ លើការតាមដានឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិក

​ផ្កាយ​រណប​ Gaofen​ របស់​ចិន​ដែល​បាន​ធ្វើ​ទំនើប​កម្ម​ និង​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ប្រកបដោយ​ជោគជ័យ​កន្លង​ទៅ​ អាច​បំពេញ​តួនាទី​កំណត់​គោលដៅ​នៅ​លើ​ផែនដី​ និង​លំហ​ដែនអាកាស​សម្រាប់​ការ​បាញ់​កាំជ្រួច​មី​ស៊ី​ល​របស់​កងកម្លាំង​ទាហាន​ចិន​ ចំ​គោលដៅ​ក្នុង​កម្រិត​ប្រសិទ្ធភាព​ខ្ពស់​ ។​

ផ្កាយរណបចិនអាចផ្តល់ទិន្នន័យជាក់លាក់ លើការតាមដានឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិក

​បច្ចុប្បន្ន​ មហាអំណាច​ចិន​បាន​ធ្វើ​ទំនើប​កម្ម​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ (Intermediate​ Range​ Ballistic​ Missile-IRBM)​ ប្រភេទ​ Dongfeng​ 26​ (DF-26)​ សម្រាប់​វាយប្រហារ​ទៅ​លើ​នាវាចម្បាំង​ផ្ទុក​យន្តហោះ​របស់​អា​មេ​រិ​ក​ ក្នុង​ករណី​មាន​សង្គ្រាម​កើតឡើង​ជាយថាហេតុ​ (Anti-Ship​ Ballistic​ Missile-ASBM)​ ជា​ពិសេស​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ ដែល​នាវាចម្បាំង​របស់​អា​មេ​រិ​កបាន​ចល័ត​ចូល​ចត​មក​ដល់​បណ្តា​ប្រទេស​មាន​វិវាទ​ជាមួយ​ចិន​រួច​ជា​ស្រេច​ហើយ​ ៕​

Related