រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

មហាអំណាច​អា​មេ​រិ​ក​ និង​សម្ព័ន្ធមិត្ត​ ជា​ពិសេស​បណ្តា​ប្រទេស​ឋិត​នៅ​ និង​ក្បែរ​ឧបទ្វីប​កូរ៉េ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ បង្ក​ឲ្យ​មានការ​រញ្ជួយ​ដី​ខុស​ប្រក្រតី​រហូត​ដល់​កម្រិត​ ៥,៣Richter​ កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ចំ​ថ្ងៃ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨​ឆ្នាំ​នៃ​ការ​បង្កើត​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ជា​ការ​បំផ្ទុះ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​ ទោះបី​ប្រទេស​នេះ​ឋិត​ក្រោម​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​ក៏​ដោយ​ ។​

រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

​មិនមែន​ម្តង​ឡើយ​ គឺ​ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ធ្វើការ​សាកល្បង​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន​ចំនួន​៥​លើក​រួច​ហើយ​ ដែល​បង្ក​ឲ្យ​មានការ​រញ្ជួយ​ដី​ខុស​ប្រក្រតី​ជា​បន្តបន្ទាប់​ ជា​អាទិ៍​ ៖​ លើក​ទី​១​នៅ​ខែតុលា​ ឆ្នាំ​២០០៦​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៤,៣​ Richter,​ លើក​ទី​២​ នៅ​ខែឧសភា​ ឆ្នាំ​២០០៩​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៤,៧​ Richter,​ លើក​ទី​៣​ នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៣​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៥,១​ Richter,​ លើក​ទី​៤​ នៅ​ខែមករា​ ឆ្នាំ​២០១៦​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៥,១​ Richter​ និង​លើក​ទី​៥​ នៅ​ខែកញ្ញា​ ឆ្នាំ​២០១៦​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៥,៣​ Richter​ ដោយ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​ ជា​ការ​បំផ្ទុះ​សាកល្បង​បាន​ជោគជ័យ​ និង​ប្រទេស​នេះ​ថែម​ទាំង​បាន​ប្រកាស​ដែរ​ថា​ នឹង​ធ្វើការ​បំផ្ទុះ​លើក​ក្រោយ​បន្ត​ទៀត​ផង​ ។​

រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

​សំណួរ​ត្រូវ​បាន​ចោទសួរ​ថា​ ឋិត​នៅ​ក្រោម​សម្ពាធ​នៃ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​មហាអំណាច​អា​មេ​រិ​ក​ក្នុង​រឿង​កម្មវិធី​បរមាណូ​ ចុះ​ហេតុ​អ្វី​ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត​គឃ្លើន​អាច​ធ្វើការ​បំផ្ទុះ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រហូត​ដល់​ចំនួន​៥​លើក​ជា​បន្តបន្ទាប់​ ?​ តើ​កូរ៉េ​ខាងជើង​អាង​លើ​អ្វី​ ?

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ និង​វិភាគ​នយោបាយ​អន្តរជាតិ​បាន​លើក​ឡើង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងជើង​ គឺ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​កសិផល​ រ៉ែ​ និង​ផល​នេសាទ​…​ទៅ​កាន់​ប្រទេស​ចិន​ ចំនួន​៦៣​ភាគរយ​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ចំនួន​២៧​ភាគរយ​ ។​ ក្រោម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​នោះ​ កូរ៉េ​ខាងត្បូង​ក៏​បាន​កាត់​បន្ថយ​ ឬ​ផ្តាច់​ការ​នាំ​ចូល​ទំនិញ​ពី​កូរ៉េ​ខាងជើង​ ។​ ដូច្នេះ​ ការ​នាំ​ចេញ​ទំនិញ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ គឺ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​រហូត​ដល់​ជិត​៩០​ភាគរយ​ទៅ​លើ​ប្រទេស​ចិន​ ។​

រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

​ក្រុម​អ្នកវិភាគ​នយោបាយ​អន្តរជាតិ​ បាន​លើក​ឡើង​ទៀត​ថា​ ដោយសារ​ដង្ហើម​សេដ្ឋកិច្ច​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កូរ៉េ​ខាងជើង​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ប្រទេស​ចិន​នោះ​ គឺ​ប្រាកដ​ណាស់​ ក៏​មាន​ន័យ​ថា​ មូលនិធិ​សម្រាប់​ដំណើរការ​កម្មវិធី​បរមាណូ​របស់​កូរ៉េ​ខាងជើង​ អាស្រ័យ​លើ​ការ​រកស៊ី​ជាមួយ​ប្រទេស​ចិន​គ្រប់​វិស័យ​ ។​ ដូច្នេះ​ បើ​ប្រទេស​ចិន​មាន​ចេតនា​ចង់​បន្ទច់បង្អាក់​ដំណើរការ​កម្មវិធី​បរមាណូ​របស់​កូរ៉េ​ខាងជើង​ គឺ​ងាយស្រួល​បំផុត​ ដោយ​គ្រាន់តែ​កាត់​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​ការ​ស្រេច​ ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ប្រទេស​ចិន​បន្ត​ការ​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង​យ៉ាង​សកម្ម​ ដូច​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​ ទុក​ឱកាស​ឲ្យ​ប្រទេស​នេះ​ដំណើរការ​កម្មវិធី​បរមាណូ​គំរាមកំហែង​ទៅ​លើ​អា​មេ​រិ​ក​ និង​សម្ព័ន្ធមិត្ត​ដែល​ជាស​ត្រូវ​របស់​ចិន​ជំនួស​ខ្លួន​ ។​

រឿងនុយក្លេអ៊ែរ ៖ កូរ៉េខាងជើងក្អេងក្អាងព្រោះអាងឥទ្ធិពលចិន

​សរុបសេចក្តី​មក​ ប្រទេស​កូរ៉េ​ខាងជើង​អាច​ក្អេងក្អាង​ក្នុង​រឿង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ព្រោះតែ​អាង​ទៅ​លើ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ឬ​អាច​និយាយ​បាន​ថា​ មហាអំណាច​ចិន​គឺជា​អ្នក​កាន់​ "​កូនសោ​"​ កម្មវិធី​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ៕​

Related