អតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុង

6 Videos


តាមប្រភពព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា ដើម្បីកុំឲ្យមិត្តប្រុសចាស់ គឺតារាសម្តែង និង ចម្រៀងហុងកុង វ័យ ៥០ ឆ្នាំលោក គួក ហ៊្វូឆឹង ហៅ Aaron Kwok និង មិត្តស្រីដែលជាតារាបង្ហាញម៉ូដចិន វ័យ ២៨ ឆ្នាំនាង ហ្វាង យន់ បានរៀបការមុន គឺកាលពីដើមខែកញ្ញា ឆ្នាំ ២០១៦ នេះកំពូលតារាបង្ហាញម៉ូដហុងកុងវ័យ ៣៥ ឆ្នាំនាង ស៊ួង តៃលីន ហៅ Lynn Hung បាននាំមិត្តប្រុសថ្មី គឺលោក គួក ខឺសុង ដែលជាឈ្មួញអ្នកមានហុងកុង ទៅចុះសំបុត្រអាបាហ៍ពិពាហ៍ ហើយគ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅដំណាច់ឆ្នាំ ២០១៦ នេះទៀតផង ។

អតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុង

ចំពោះទំនាក់ទំនងស្នេហារវាងនាង Lynn Hung និង Aaron ដែលមានរយៈពេល ៧ ឆ្នាំកន្លងមកនោះ គឺតែងតែស្ថិតក្នុងភាពអាថ៌កំបាំងហើយការបែកធ្លាយពីមូលហេតុនៃការបែកបាក់គ្នានេះក៏ព្រោះតែមានភាពអយុត្តិធម៌សម្រាប់រូបនាង ម្យ៉ាងនាងមិនអាចជ្រៀតចូលក្នុងរង្វង់មិត្តភក្តិរបស់លោក Aaron ព្រមទាំងត្រូវបានអ្នក ចាត់ការទូទៅរបស់លោក Aaron តែងតែផ្តល់ជាយោបល់ និង ការណែនាំដល់រូបនាងជាញឹកញាប់ទៀតផង ។ ក្រោយពេលចែកផ្លូវគ្នាព័ត៌មាននៃរឿងអាស្រូវស្នេហារបស់ Aaron មានជាបន្តបន្ទាប់ ហើយកាលពីចុងឆ្នាំ ២០១៥ លោកបានទាក់ទងស្នេហាជាមួយតារាបង្ហាញម៉ូដចិន គឺនាង ហ្វាង យន់ ។

អតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុង

តើលោក គួក ខឺសុង ជានរណា ?
លោក គួក ខឺសុង កាលពី ៥ ឆ្នាំមុន គឺក្រោយពេលដែលឪពុកលោកស្លាប់ទៅបានបន្សល់ទុកនូវកេរ្តិ៍មរតក ជំនួញជ័រប្លាស្ទិក ។ ថ្វីត្បិតតែលោកធ្លាប់បានរៀបការ និង បានលែងលះប្រពន្ធកាលពីឆ្នាំ ២០១៣ ក្តីប៉ុន្តែដោយ សារតែភាពជោគជ័យនៃមុខជំនួញជួញដូរនោះ គឺបច្ចុប្បន្ននេះលោកបានក្លាយជាអគ្គនាយកនៃក្រុមហ៊ុនផ្នែក ផលិតផលកៅស៊ូជ័រប្លាស្ទិកចំនួន ៥ និង មានទ្រព្យប្រមាណជា ៤០០ លានដុល្លារតៃវ៉ាន់ ព្រមទាំងមានផ្ទះវីឡាដ៏ធំ ស្គឹមស្គៃចំនួន ២ កន្លែងនៅហុងកុង ជាពិសេសក្នុងចំណោមនោះមានផ្ទះវីឡាមួយកន្លែង ទើបតែទិញកាលពី ពេលថ្មីៗនេះក្នុងតម្លៃ ៨៣ លានដុល្លារតៃវ៉ាន់ ដោយបានដាក់ឈ្មោះលោក និង អនាគតភរិយានាង Lynn Hung ថែមទៀតផង ។

អតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុង

កាលពីខៃមីនា ឆ្នាំ ២០១៦ នេះនាង Lynn Hung បានបង្ហើបឲ្យដឹងថា មិត្តប្រុសបានជូន ចិញ្ចៀនពេជ្រទំហំ ៣ ការ៉ាតមួយវង់ដើម្បីសុំរៀបការជាមួយនាង ។ ព័ត៌មានដែលទាក់ទងដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍នាងបានប្រាប់ថា ទាល់តែចប់កាងារថតកុននៅដើម ខែវិច្ឆិកា ខាងមុខទើបអាចរៀបការបាន ។ នាងមិនទាន់បានពិគ្រោះគ្នានៅឡើយទេថា តើរៀបការនៅហុងកុង ដែល ជាផ្ទះខាងប្រុស ឬ ផ្ទះខាងម្តាយនៅទីក្រុងណានជីង ប្រទេសចិន ៕ គ ឡេង
អតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុងអតីតមិត្តស្រីរបស់ Aaron Kwok ចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយឈ្មួញអ្នកមានហុងកុង