តារាបង្ហាញម៉ូដវ័យក្មេងចិន យ៉ាង មឹងហ៊ួន កំពុងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ

6 Videos


ថ្មីៗនេះក្រុមហ៊ុនសម្លៀកបំពាក់ម៉ាក Julien MacDonald បានរៀបចំពិធីបង្ហាញម៉ូដនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយមានការចូលរួមពីតារាបង្ហាញម៉ូដល្បីៗទូទាំងពិភពលោក ជាពិសេសតារាបង្ហាញម៉ូដចិន នាង យ៉ាង មឹងហ៊ួន ដែលបានដើរបង្ហាញម៉ូដក្នុងឈុតសិចស៊ីចំនួន ២ ឈុត ហើយបានធ្វើឱ្យគេចាប់អរម្មណ៍ និង ទាក់ទាញជាងគេ ។
តារាបង្ហាញម៉ូដវ័យក្មេងចិន យ៉ាង មឹងហ៊ួន កំពុងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ
នាង យ៉ាង មឹងហ៊ួន កើតនៅឆ្នាំ ២០១៦ មានអាយុ ២០ ឆ្នាំ ។ មុននេះបន្តិចនាងបានដើរបង្ហាញម៉ូដឲ្យ សម្លៀកបំពាក់ម៉ាក Alexander Wang នៅទីក្រុងញូវយ៉ក ផងដែរ ។ នេះក៏ជាការបង្ហាញរូបរាងដ៏ស្រស់ស្អាត ក្មេងខ្ចីនៅលើឆាកអន្តរជាតិ ដើម្បី កំណត់អាជីពជាតារាបង្ហាញម៉ូដល្បីល្បាញសម្រាប់ថ្ងៃអនាគត ។ ក្រៅពីនោះ នាងក៏ធ្លាប់ថតរូបភាពផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីចុះផ្សាយនៅក្នុងទស្សនាវដ្តី Jute ផងដែរ ៕ គ ឡេង
តារាបង្ហាញម៉ូដវ័យក្មេងចិន យ៉ាង មឹងហ៊ួន កំពុងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិតារាបង្ហាញម៉ូដវ័យក្មេងចិន យ៉ាង មឹងហ៊ួន កំពុងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិតារាបង្ហាញម៉ូដវ័យក្មេងចិន យ៉ាង មឹងហ៊ួន កំពុងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ